នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមនិងប្រធាន JICA
|
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-
វៀតណាមនិងប្រធាន JICA (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ កក្កដា នៅរដ្ឋធានីកូក្យូរបស់ជប៉ុន នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធាន សម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Toshihiro Nicai។
ក្នុងជំនួប លោក Nguyen Tan Dung បានស្នើរឲ្យលោក Toshihiro Nicai រួមជាមួយសមាជិកសមាជិការសភាក្នុងសម្ព័ន្ធភាពចលនារដ្ឋាភិបាលជប៉ុន
បង្កើន ប្រភពទុន ODA សំរាប់វៀតណាម បើកទូលាយការទទួលគិលា
នុបដ្ឋាយិកានិង អ្នកធ្វើកម្មសិក្សាពីវៀតណាមលើវិស័យកសិកម្ម នេសាទ
កសាងនិងដម្លើងនាវា ក៏ដូចជា ការវិនិយោគចូលក្នុងគំរោងការណ៍មហា
វិទ្យាល័យវៀតណាម-ជប៉ុន។ លោក Toshihiro Nicai បានឲ្យដឹងថា៖ នឹងរួមជាមួយបណ្ដាសមាជិកសភាបំផុស អង្គភាពអាជីវកម្មតូចនិង
មជ្យមរបស់ជប៉ុនវិនិយោគឲ្យបានខ្លាំងក្លាថែមទៀតលើ វិស័យឧស្សា
ហកម្មឧបត្ថម្ភ ព្រមទាំង ឧទ្ទេសនាមតំបន់នានានៅជប៉ុនជំរុញកិច្ច សហប្រតិបត្តិការជាមួយបណ្ដាតំបន់របស់វៀតណាម។
ក្នុងជំនួបសន្ទនាជាមួយ លោក Tanaka Akihiko ប្រធានស្ថាប័នសហ
ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នារសៀលថ្ងៃទី ៣ កក្កដា
នាយករដ្ឋមន្ត្រី Nguyen Tan Dung សុំឲ្យ៖ រដ្ឋាភិបាលជប៉ុនបន្តគាំទ្រ
និងជួយឧបត្ថម្ភយ៉ាងសកម្មសំរាប់វៀតណាមចំពោះបណ្ដាគំរោង
ការណ៍ដែលកំពុងអនុវត្តនិងគំរោងការណ៍ថ្មីដូចជាគំរោងការណ៍
មន្ទីពេទ្យ Cho Ray ទី ២ ផងដែរ។ នាយរដ្ឋមន្ត្រីវៀតណាមបាន
អះអាងថា៖ រដ្ឋាភិបាលវៀតណាមបានបញ្ជាណែនាំ ក្រសួង
ស្ថាប័នអនុវត្តដ៏ត្រឹមត្រូវគំរោងការណ៍ ODA ហើយប្រើប្រាស់
ប្រភពទុន ODA ប្រកបដោយប្រសិទ្ធភាព ទៀតផង៕