នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧស្សហកម្មមីយ៉ាន់ម៉ា

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧស្សហកម្មមីយ៉ាន់ម៉ា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (TTXVN)

(VOV)_នារសៀលថ្ងៃទី១៣ ឧសភា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មមី
យ៉ាន់ម៉ា U Maung Myint ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋ
មន្ត្រី Nguyen Tan Dung បានស្នើភាគីទាំងពីរត្រូវពិនិត្យឡើងវិញ ដើម្បីជំរុញខ្លាំងកិច្ចស
ហប្រតិ បត្តិការលើវិស័យចំនួន១២ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពិរបាន
ឯកភាព ដូចជា៖ ជលផល ប្រេងឧស្ម័ន ថាមពល…។ល។ នាយករដ្ឋមន្ត្រីក៏បានស្នើ
រដ្ឋមន្ត្រី​ U Maung Myint ​រួមសហការជាមួយក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម 
ពិភាកសាអំពី វិធានការជាក់ស្ដែងនានាដើម្បីបង្កលក្ខណះអោយអង្គភាពអាជីវកម្មវៀត
ណាមវិនិ យោគនៅមីយ៉ាន់ម៉ា។ លោក Nguyen Tan Dung ក៏បានអះអាងថា៖​រដ្ឋាភិ បាលវៀតណាមនឹងបង្កលក្ខណះអោយអង្គភាពអាជីវកម្មវៀតណាមវិនិយោគនៅមី
យ៉ាន់ម៉ាដែរ។

            រីឯ រដ្ឋមន្ត្រី U Maung Myint ក៏បានអះអាងថា៖រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងបង្ក
លក្ខណះ ងាយស្រួលសំរាប់បណ្ដាអង្គភាពអាជីវកម្មវៀតណាម មកវិនិយោគ  ធ្វើអា ជីវកម្មនៅមីយ៉ាន់ម៉ា។

ចែករំលែកការព្រួយបារម្ភអំពីការដែលចិនបានដាក់ស្ថានីយខួង នៅក្នុង តំបន់ ខ្ពង់រាបបាតសមុទ្រនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម រដ្ឋមន្ត្រី U Maung Myint បានសង្កត់ធ្ងនថា៖ គោលនយោបាយមុនក៏ដូចជាក្រោយរបស់មីយ៉ាន់ម៉ានោះ
គឺភាគីនានាត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ
 ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និង DOC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ