នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលឡាវ
(VOV)_វៀតណាមយកចិត្តទុកដាក់ជាពិសេស និងធ្វើអស់ពីកម្លាំងកាយ ចិត្តរបស់ខ្លួន រួមជាមួយឡាវ នាំទំនាក៉ទំនងមិត្តភាព ប្រពៃណីពិសេសនេះកាន់តែ ស៊ីជំរៅ ជាក់ស្ដែង និងប្រសិទ្ធិភាព។នារសៀលថ្ងៃទី ២៧ មិថុនា នៅក្នុងជំនួប សន្ទនាជាមួយ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលឡាវ Xinla Vong Khut
phay thun ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រី វៀតណាម លោកNguyen Tan Dung បានសង្កត់ធ្ងន់ដូច្នេះ និងលើកច្បាស់ថា÷ ប្រ
ទេសទាំងពីរ មានចំណុចប្រហាក់ប្រហែលដូចគ្នាជាច្រើន ដូច្នេះ ការផ្លាស់ប្តូរ រៀន
សូត្រ បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក គឺ ជាការចាំបាច់សំរាប់ភាគីទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានអះអាងថា÷វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងផ្លាស់
ប្តូរជាមួយឡាវ លើគ្រប់វិស័យ ដែលក្នុងនោះ មានកិច្ចសហប្រតិបត្តិការរវាង ខុទ្ធ កាល័យរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕
|
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលឡាវ
(TTXVN) |