នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអ៊ីតាលី Generali
(VOVWORLD) - នារសៀលថ្ងៃទី ២២ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គនាយក សម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអ៊ីតាលី Generali លោក Phillip Donnet រួមជាមួយឯកអគ្គ រដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោកស្រី Cecilia Piccioni។
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអ៊ីតាលី Generali |
នារសៀលថ្ងៃទី ២២ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គនាយក សម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអ៊ីតាលី Generali លោក Phillip Donnet រួមជាមួយឯកអគ្គ រដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោកស្រី Cecilia Piccioni។ ក្នុងជំនួបសន្ទនានេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានគោលបំណងថា៖ សម្ព័ន្ធក្រុមហ៊ុន Generali សហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាដៃគូស្ថាប័នវៀត ណាមដើម្បីបង្កើនអាត្រាអ្នកចូលរួមការធានារ៉ាប់រង។ រដ្ឋាភិបាលវៀតណាមបន្ត សុក្រិតយន្តការគោលនយោបាយក្នុងនោះមានវិស័យធានារ៉ាប់រងដើម្បីទាក់ទាញ បង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនបរទេសទៅវិនិយោគនៅវៀតណាម។ លោក Nguyen Xuan Phuc បានស្នើឲ្យលោក Phillip Donnet និងឯកអគ្គរដ្ឋទូត Cecilia Piccioni អំពាវនាវរដ្ឋាភិបាលគាំទ្រនិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ។ រីឯខ្លួនវិញ អគ្គនាយក Generali លោក Phillip Donnet បានសង្កត់ធ្ងន់ថា៖ សម្ព័ន្ធក្រុមហ៊ុននឹងរួមវិភាគទានថែមទៀតនិងអភិវឌ្ឍន៍ធ្វើអាជីវកម្មការធានារ៉ាប់រងដោយសារប្រការនេះរួមចំណែកការពារសុខភាពរបស់ប្រជាពលរដ្ឋវៀតណាម៕