នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី

(VOVWORLD) - ក្នុងជំនួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី លោក Ivan Scalfarotto នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសម្តែងគោលបំណងថា៖ អ៊ីតាលីបង្កើនយ៉ាង ខ្លាំងការវិនិយោគ FDI លើវិស័យនានាដែលវៀតណាមមានតម្រូវការដូចជា គ្រឿងឧបករណ៍ កែច្នៃ តម្បាញកាត់ដេរ ស្បែកជើង ចរាចរណ៍។ 
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី  - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី 

(VOVworld) – ក្នុងជំនួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី លោក Ivan Scalfarotto នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសម្តែងគោលបំណងថា៖ អ៊ីតាលីបង្កើនយ៉ាង ខ្លាំងការវិនិយោគ FDI លើវិស័យនានាដែលវៀតណាមមានតម្រូវការដូចជា គ្រឿងឧបករណ៍ កែច្នៃ តម្បាញកាត់ដេរ ស្បែកជើង ចរាចរណ៍។ រដ្ឋាភិបាលវៀតណាមក៏បង្កលក្ខណៈងាយ ស្រួលសំរាប់សហគ្រាសអ៊ីតាលីធ្វើអាជីវកម្មនៅវៀតណាមផងដែរ។ ភាគីទាំងពីរគប្បីបង្កើន ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ សហការអនុវត្តផែនការធ្វើសកម្មភាពដៃគូយុទ្ធសាស្ត្រឆ្នាំ ២០១៧-២០១៨ បន្តសន្ទនាថ្នាក់យុទ្ធសាស្ត្រលើវិស័យការទូតនិងការពារជាតិ។ នាយក រដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖ អ៊ីតាលីជំរុញសហភាពអឺរ៉ុបចុះហត្ថលេខានិង អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប ផងដែរ។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី លោក Ivan Scalfarotto បានឲ្យដឹងថា៖ រដ្ឋាភិបាលក៏ដូចជាមជ្ឈដ្ឋានសហគ្រិនអ៊ីតាលីវាយតំលៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមក្នុង ការបើកទ្វារធ្វើអាជីវកម្ម សេរីភាវូបនីយកម្មពាណិជ្ជកម្ម។ អ៊ីតាលីចាត់ទុកវៀតណាមជា ប្រទេសមិត្តភ័ក្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសគឺបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី តាមទិសសមភាពថែមទៀត បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគចូលក្នុងវៀតណាមលើ វិស័យបច្ចេកវិទ្យាបៃតងនិងបច្ចេកវិទ្យាខ្ពស់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ