នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន


នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន (VGP)

        Vovworld-មុននឹងដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន​
លើកទី៧និងបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន នារសៀលថ្ងៃទី២៦មិថុនា​នៅ
​ទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួប​
សន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនលោក ​Hiroshi Kukada។ នៅពិធីជួបសន្ទនា​នេះ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រី​ជប៉ុនលោក
Shinzo Abe បានស្នើរដំណើរការចរចាររវាងនាយករដ្ឋមន្ត្រីទាំងពីររូប​បន្ទាប់ពី
សន្និសីទមេគង្គ-ជប៉ុនសំដៅជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិកា​រ​រវាង
ប្រទេសទាំងពីរលើគ្រប់វិស័យ។

        ឯកអគ្គរដ្ឋទូត Hiroshi Kukada ជឿជាក់ថា ភាគីទាំងពីរនឹងផ្លាស់ប្តូរដ៏ស៊ី​ជម្រៅ​
រាល់បញ្ហាស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក៏ដូចជា​ផ្លាស់ប្តូរ
រាល់បញ្ហាដំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ