នាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីសិង្ហបុរី ធ្វើទស្សនកិច្ចនៅសកលវិទ្យាល័យជាតិហាណូយ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវ រួមជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong និង លោកជំទាវ បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យជាតិហាណូយ និងជួបប្រាស្រ័យ ជាមួយនិស្សិត ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅ វៀតណាមចាប់ពីថ្ងៃទី ២៧-២៩ ខែសីហា។
លោកនាយករដ្ឋមន្រ្តីទាំងពីរនិងលោកជំទាវទាំងពីរជួបប្រាស្រ័យជាមួយនិស្សិត។ (រូបថត៖ VOV) |
នៅក្នុងជំនួបប្រាស្រ័យ និស្សិតនៃសាកលវិទ្យាល័យជាតិហាណូយបានសម្តែងការ យកចិត្តទុកដាក់ដល់គោលនយោបាយរបស់សិង្ហបុរីលើវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍; ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល - សេដ្ឋកិច្ចបៃតងរវាង ប្រទេសទាំងពីរ; បទពិសោធន៍ និងមេរៀនដ៏មានតម្លៃក្នុងដំណើរការសិក្សា ហាត់ពត់ លត់ដំរបស់លោកនាយករដ្ឋមន្ត្រី Lee Hsien Loong; គោលនយោបាយជំរុញកិច្ចសហ ប្រតិបត្តិការរវាងសាកលវិទ្យាល័យនានានៃប្រទេសសិង្ហបុរី ជាមួយវៀតណាម ជា ពិសេសក្នុងវិស័យស្រាវជ្រាវ នវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត; ការរំពឹងទុករបស់ថ្នាក់ ដឹកនាំចំពោះសំណាក់យុវជន... លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក នាយករដ្ឋមន្ត្រី Lee Hsien Loong បានចែករំលែក និងឆ្លើយសំណួររបស់និស្សិត។
ក្នុងឱកាសនេះ ក្រោមសក្ខីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong សាកលវិទ្យាល័យជាតិហាណូយ និង សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ រួមជាមួយ សាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang (សឹង្ហបុរី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការ ផ្លាស់ប្ដូរកម្មាភិបាល គ្រូបង្រៀន និស្សិតនិងការស្រាវជ្រាវវិទ្យាសាស្ត្រ។
បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានទទួលទានអាហារថ្ងៃត្រង់យ៉ាងស្និទ្ធស្នាលជាមួយនិស្សិតនៃ សាកលវិទ្យាល័យជាតិ ហាណូយ នៅកង់ទីននៃមហាវិទ្យាល័យភាសាបរទេស។ នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីរបានរីករាយជាមួយនឹងមុខម្ហូបប្រពៃណីដ៏ល្បីល្បាញ របស់វៀតណាមដូចជា បាញ់កួន ប៊ុនថាង ណែមហាណូយនិងអំបុក៕