នាយករដ្ឋមន្ត្រីវៀតណាមនិងប្រធានាធិបតីឥណ្ឌូនេស៊ី ធ្វើជាសហប្រធាននៃកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-ឥណ្ឌូនេស៊ី
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាព្រឹកថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានអញ្ជើញជាសហប្រធាននៃកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-ឥណ្ឌូនេស៊ី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតី លោក Joko Widodo អញ្ជើញជួបសន្ទនាជាមួយតំណាងសហគ្រាសវៀតណាម-ឥណ្ឌូនេស៊ី។ (រូបថត៖ VOV) |
នៅក្នុងកិច្ចសន្ទនានេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo មាន ប្រសាសន៍ថា ឥណ្ឌូនេស៊ី និងវៀតណាមមានចក្ខុវិស័យរួមក្នុងការខិតខំក្លាយទៅជា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ដូច្នេះដើម្បីសម្រេចបាននូវចក្ខុ វិស័យនោះ ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់។ លោកប្រធានាធិបតី Widodo បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីមានសក្តានុពល អភិវឌ្ឍន៍ ហើយបានបើកផ្សារជួញដូរកាបូន ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្ម រថយន្តអគ្គិសនីផងដែរ។ លោកប្រធានាធិបតី Joko Widodo ស្វាគមន៍សហគ្រាស ឈានមុខគេរបស់វៀតណាមមកសហប្រតិបត្តិការ និងបណ្តាក់ទុនកាន់តែច្រើននៅ ឥណ្ឌូនេស៊ី ជាពិសេសការវិនិយោគនៅក្នុងតំបន់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី។ ក្នុងនោះ ភាគីឥណ្ឌូណេស៊ីមានបំណងចង់ឱ្យក្រុមហ៊ុន Vinfast ពង្រីកការវិនិយោគលើវិស័យ យានយន្តអគ្គិសនី; Vietjet Air បើកជើងហោះហើរបន្ថែមទៀតទៅកាន់គោលដៅ ទេសចរណ៍នានានៅឥណ្ឌូនេស៊ី; Sovico វិនិយោគលើគម្រោងទេសចរណ៍ និង អចលនទ្រព្យ; FPT វិនិយោគលើវិស័យបច្ចេកវិទ្យា។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចែករំលែកទស្សនវិស័យ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី; ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Joko Widodo នៅវៀតណាមមានអត្ថន័យដ៏សំខាន់ ដោយ បង្កើតកម្លាំងចលករ ថ្មីសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមលើកទឹកចិត្តសហគ្រាសវិនិ យោគក្នុងវិស័យសេដ្ឋកិច្ចទើបលេចចេញដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចចែករំលែក និងវិស័យនានាដែលឥណ្ឌូ នេស៊ីមានប្រៀបខ្លាំង។ វៀតណាមក៏មានតម្រូវការផ្សេងទៀតដូចជា វិស័យហាឡាល កសិកម្ម ... ដូច្នេះហើយ វៀតណាមមានបំណងចង់ឲ្យសហគ្រាសឥណ្ឌូនេស៊ីសហ ប្រតិបត្តិការ និងគាំទ្រសហគ្រាសវៀតណាម ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ នៅឥណ្ឌូនេស៊ី និងសកល៕