នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ីបូពា៍២០១៣

                   

នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ីបូពា៍២០១៣ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Tan Dung (រូបថត​VNA)

(VOV)_នាយប់ថ្ងៃទី៦ មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Tan Dung រួមជាមួយគណះប្រតិភូវៀតណាម បានត្រឡប់មកដល់ទីក្រុង​ហាណូយ​វិញ​ បញ្ចប់ដំណើរ​ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ី​បូពា៍​២០១៣ ( WEF អាស៊ីបូពា៍ ២០១៣) ប្រកបដោយជោគជ័យ។ នៅ WEF អាស៊ីបូពា៍ ២០១៣ដោយប្រធានបទ÷ ការផ្ទេរប្តូរខ្លាំងក្លា ឆ្ពោះទៅធ្វើសមាហរណ​កម្មនិងអភិវឌ្ឍន៍លើគ្រប់វិស័យ នាយករដ្ឋមន្ត្រី​​ Nguyen Tan Dung ​បាន​មានបទថ្លែងមតិបើកបិធី ដោយសង្កត់ធ្ងន់ទៅលើដំណើការធ្វើសមាហរណកម្មអន្តរជាតិ ដែលកំពុងបានជំរុញខ្លាំងក្លានៅអាស៊ីបូពា៍និយាយរួម និងអាស៊ាននិយាយ​ដោយ​ឡែក មានអត្ថន័យសំខាន់ពិសេស។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអំពាវនាវបណ្ដាអង្គភាពអាជីវកម្មវិនិយោគចូលមកបណ្ដាគំរោង​ការណ៍​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅវៀតណាម និងអះអាងថា÷រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចចរចារជាមួយអង្គភាពអាជីវកម្ម ដើម្បីបន្តកែទម្រងនិងបង្កើតបរិយាកាសអាជីវកម្មទូលាយ ងាយស្រួល និងធានាផលប្រយោជន៍សំរាប់ភាគី​ទាំងឡាយ។

          ក្នុងរយះពេលស្នាក់នៅមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានជួបសម្ដែងការគួរសមជាមួយប្រធានាធិបតីមីយ៉ានម៉ា Thein Sein និងជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ​លើទូទាំងពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ