នាយករដ្ឋមន្ត្រីវៀតណមបញ្ជាណែនាំការរៀបចំផ្ទះនៅទប់ទល់នឹងទឹកជំនន់សំរាប់ជនក្រីក្រ

          (VOV)_ថ្លែងមតិនៅសន្និសីទបូកសរុប កម្មវិធីអនុវត្តពិសោធ ដំណោះស្រាយ​
ជួយ ឧបត្ថម្ភគ្រួសារក្រីក្រលើកកំពស់លក្ខណះសុវត្ថិភាពខាងទីលំនៅ ​ទប់ទល់នឹង
ទឹកជំនន់នៅតំបន់ Trung Bo  ​ខាងជើង​និង​តំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាម  នាព្រឹកថ្ងៃទី ៨ មេសា នៅខេត្ត ​Phu Yen (ភាគកណ្ដាលវៀតណាម) នាយករដ្ឋមន្ត្រី
 រដ្ឋាភិបាល​វៀតណាម ​លោក Nguyen Tan Dung បានស្ងើសសរសើរ រាល់ការខំប្រឹង
ប្រែង ​របស់​ក្រសួងសំណង់ គ្រប់ក្រសួង ស្ថាប័នទាក់ទិន និង​រដ្ឋអំណាចក្នុងការអនុវត្ត​កម្មវិធីធ្វើពិសោធជួយឧបត្ថម្ភគ្រួសារក្រីក្រកសាងផ្ទះ​នៅ ទប់ទល់នឹងទឹក​ជំនន់ ក្នុង
រយះពេលខ្លី។ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់​ទុក​ថា÷ នេះគឺជាកម្មវិធី
ពោពេញ ទៅដោយអត្ថន័យខាងនយោបាយ សង្គមកិច្ច ​និងមនុស្សសាស្ត្រ ដ៏ជ្រាល
ជ្រៅ។ ​លោកបានលើកច្បាស់ថា÷

          “ កម្មវិធីនេះ ​ទទួលបានជោគជ័យ ឥឡូវនេះ យើង​សម្រេច​​បើក​ទូលាយ អនុវត្ត
ទៅលើខេត្ត ទាំង១៤នៅភាគកណ្ដាលវៀតណាម ជាមួយគោលដៅជួយឧបត្ថម្ភកសាង
ផ្ទះនៅ  សំរាប់គ្រួសារក្រីក្រប្រមាណ៦ម៉ឹនគ្រួទប់ទល់នឹង​ទឹកជំនន់​។

          ក៏ក្នុងកម្មវិធីបំពេញការងារនេះដែរ នារសៀលថ្ងៃទី ៨មេសា នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានមានជំនួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Khanh Hoa ស្ដីពី​ភារ
កិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក៏ដូចជាការកំណត់ទិសដៅធំៗ មួយចំនួនដើម្បី Khanh
 Hoa អភិវឌ្ឍន៍យ៉ាងលឿននិងចីរភាពទៀតផង៕

 នាយករដ្ឋមន្ត្រីវៀតណមបញ្ជាណែនាំការរៀបចំផ្ទះនៅទប់ទល់នឹងទឹកជំនន់សំរាប់ជនក្រីក្រ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានជំនួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Khanh Hoa(http://dangcongsan.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ