|
នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍គំរោងផ្គត់ផ្គង់អគ្គិសនីជាតិទៅកោះ Ly Son (Quang Ngai) (vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី២៨កញ្ញានៅស្រុកកោះ Ly Son ខេត្ត Quang Ngai នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមកចូលរួមពិធីបើកសម្ភោធន៍គំរោងផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធអគ្គិសនីជាតិសំរាប់ស្រុកកោះ Ly Son ដោយខ្សែកាបក្រោមសមុទ្រ។
ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្ងើចសសើរ
ក្រសួងឧស្សាហ-ពាណិជ្ជកម្ម អគ្គក្រុមហ៊ុនអគ្គិសនីភាគកន្ដាល និងស្ថាប័ននានាបានឆ្លងផុតពីការលំបាកជាច្រើនដើម្បីនាំសំណង់ដ៏មានអត្ថន័យសំរេចមុនកាល
កំណត់៣ខែ ធានាសុវត្ថិភាពគុណភាពប្រសិទ្ធភាពរបស់សំណង់។
នាយករដ្ឋមន្ត្រី Nguyen Tan Dung មានបំណងក្រសួងឧស្សាហ-ពាណិជ្ជកម្ម
និងស្ថាប័ននានាបន្តពង្រីកសមិទ្ធិផលដែលទទួលបានរួមចំណែកសកម្មប្រកប
ដោយប្រសិទ្ធភាពក្នុងបុព្វហេតុកសាងនិងការពារអធិបតេយ្យភាពនៅដំបន់
សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុប្រទេស៕