នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន

នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន (VOV)

        Vovworld-នាថ្ងៃទី១៦តុលា ក្នុងឱកាសចូលរួមសន្និសីទកំពូលអាស៊ី-អឺរ៉ុប​
លើក​ទី១០(ASEM 10) នៅទីក្រុងមីឡាន-អ៊ីតាលី នាយករដ្ឋមន្ត្រីវៀតណាម​លោក
Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន​លោក Shinzo
Abe។ នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរមតិដ៏ស៊ីជម្រៅអំពី​ទិសដៅធំៗនិង
វិធានការជាក់​ស្ដែងបង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន​តាមស្មារតីទំនាក់
ទំនងដៃគូរ​យុទ្ធសាស្ត្រស៊ីជម្រៅដែលបានបង្កើតនាខែមិនាឆ្នាំ២០១៤។

        នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាម​អភិវឌ្ឍន៍​
សេដ្ឋកិច្ចសង្គមតាមរយៈការផ្ដល់ ODA នៅកំរិតខ្ពស់ក៏ដូចជាបន្តជួយ​ឧបត្ថម្ភ​លើក
​កំពស់​សមត្ថភាពរបស់កំលាំងអនុវត្តច្បាប់នៅសមុទ្រ។ រីឯនាយករដ្ឋ​មន្ត្រី​វៀតណាម​
លោក Nguyen Tan Dung បានអះអាងថា​នឹងបន្តខំប្រឹងប្រែង​បង្កើតមរិយាកាស​ងាយ
​ស្រួល​សំរាប់អង្គភាពអាជីវកម្មជប៉ុនវិនិយោគចូលមក​វៀតណាមក្នុងនោះមានការ​
អនុវត្តប្រកបដោយប្រសិទ្ធភាពការផ្ដួចផ្ដើមគំនិតរួមវៀតណាម-ជប៉ុនស្ដីពីកែលំអរ​
បរិយាកាសវិនិយោគរបស់វៀតណាម។​ ភាគីទាំង​ពីរ​ក៏បានផ្លាស់ប្តូរអំពីបញ្ហា​អន្តរជាតិ
​និងដំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ឯកភាព​បង្កើនកិច្ចសហប្រតិបត្តិការលើ​បណ្ដា
​វេទិការពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ