នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ែលហ្ស៊ិក


នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ែលហ្ស៊ិក - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ែលហ្ស៊ិក (VOV)

        Vovworld-បន្តសកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung ​នារសៀលថ្ងៃទី១៣តុលាតាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រប៉ែលហ្ស៊ិកលោក Charles Michel បានធ្វើអធិបតីទទួលស្វាគមន៍​ដ៏​​មហោឡារឹកនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung។ នាយករដ្ឋមន្ត្រី​ទាំងពីររូបបានដំណើរការចរចារ រួមគ្នាផ្លាស់ប្តូរដ៏ជ្រាលជ្រៅនិង​ឯកភាពវិធានការ
សំដៅរឹតបន្តឹងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនិងជំរុញកិច្ច​សហប្រតិបត្តិការ
ទ្វេភាគីលើវិស័យជាច្រើន។ នាយករដ្ឋមន្ត្រីទាំងពីររូបបាន​អះអាង​បន្តរក្សាការ
សន្ទនាជាន់ខ្ពស់រវាងប្រទេសទាំងពីរក៏ដូចជាបង្កើន​សហការ​ជិតស្និទ្ធជាមួយ
គ្នានៅបណ្ដាវេទិការពហុភាគីដូចជាអង្គការសហប្រជាជាតិ សន្និសីទ​ជាន់ខ្ពស់
អាស៊ី-អឺរ៉ុប (ASEM)ជាដើម។ នៅពិធីចចារនេះ នាយករដ្ឋមន្ត្រី​ទាំងពីររូបបាន
ផ្លាស់ប្តូរអំពីបញ្ហាដំបន់និងអន្តរជាតិដែលតាក់ទិនដល់កិច្ច​សហប្រតិបត្តិការនិង
សន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកក៏ដូចជាសារៈសំខាន់នៃ​សន្តិភាពស្ថិរភាពសន្តិសុខ
សុវត្ថិភាពសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។

        បន្ទាប់ពីពិធីចរចារនៅទីស្ដីការគណៈកម្មាធិការអឺរ៉ុបនាយករដ្ឋមន្ត្រី Nguyen
Tan Dung បានមានជំនួបសន្ទនាសំខាន់ជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប​លោក
Jose Manuel Barroso៕

ប្រតិកម្មទៅវិញ

ផ្សេងៗ