នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទកំពូល ASEM 10


នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទកំពូល ASEM 10 - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីបារាំងលោក Francois Hollande (VOV)

        Vovworld-បន្តសកម្មភាពក្នុងក្របខ័ណ្ឌចូលរួមសន្និសីទកំពូល ASEM 10 នៅ
​ទីក្រុងមីឡាន-អ៊ីតាលី នាថ្ងៃទី១៦និង១៧តុលាតាមម៉ោងវៀតណាម នាយក​រដ្ឋ
មន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនា​ទ្វេភាគី​ជាមួយ​ប្រមុខ​រដ្ឋ
ប្រមុខរដ្ឋាភិបាលនៃប្រទេសជាច្រើនលើពិភពលោក។

        ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីបារាំងលោក Francois Hollande ភាគី
ទាំងពីរបានវាយតំលៃខ្ពស់លទ្ធផលក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីដែល​ទទួល
បាននាពេលកន្លងមកសំដៅលាតត្រដាងដៃគូរយុទ្ធសាស្ត្រវៀតណាម-បារាំង។

        នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរមតិអំពីបញ្ហាអន្តរជាតិនិងដំបន់មួយ
​ចំនួនដែលយកចិត្តទុកដាក់ដូចគ្នា។ ប្រធានាធិបតីបារាំងបានសម្ដែងការឯកភាព
​អំពីសារៈសំខាន់នៃការធានាសន្តិភាពស្ថិរភាពសន្តិសុខស្ថិរភាពនិងអភិវឌ្ឍន៍នៅ
ដំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានការធានាសន្តិភាពសន្តិសុខសុវត្ថិភាពនិង
​សេរីភាពនាវាចរណ៍ ដោះស្រាយជំលោះដោយការសន្ទនានិងសន្តិវិធីលើ​មូលដ្ឋាន
​គោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់​សមុទ្រឆ្នាំ
១៩៨២។

        ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi (ជា​ប្រធាន​ប្ដូរវែន
EU និងប្រធាន ASEM 10) នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា​បណ្ដាស្ថាប័ន
មានសមត្ថកិច្ចនៃប្រទេសទាំងពីរត្រូវរួមគ្នានាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយ
ទៅជាសសរស្នូលក្នុងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ ឯកភាពនាំ​តំលៃប្រាក់ពាណិ
ជ្ជកម្មទ្វេភាគីឡើង៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។

        ស្ដិពីបញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រីអ៊ីតាលីបានអះអាងថា គាំទ្រ​ការ
ធានាសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ ដោះស្រាយជំលោះ​ដោយ​សន្តិវិធី
លើមូលដ្ឋានច្បាប់អន្តរជាតិ​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់​សមុទ្រ។
អ៊ីតាលីអះអាងបន្តគាំទ្រការបង្កើនទំនាក់ទំនងរវាងវៀតណាមនិង EU ក្នុ​ងនោះ
មានការជំរុញ EU អនុម័តលើកិច្ចព្រមព្រៀងដៃគូរសហប្រតិបត្តិការ (PCA) គាំទ្រ
ការដែល EU ទទួលស្គាល់វៀតណាមមានខឿនសេដ្ឋកិច្ចទីផ្សារ​យ៉ាង​ពេញលេញ។

        ក្នុងបណ្ដាជំនួបសន្ទនាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung ជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោក Stefan Lofven នាយករដ្ឋមន្ត្រីអៀក
ឡង់លោក Enda Kenny នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Alexander Stubb ភាគីទាំង
ពីរបានឯកភាពបង្កើនការផ្លាស់ប្តូរនិងជួបសន្ទនានៅ​គ្រប់​ជាន់ថ្នាក់និងបង្កើនកិច្ច
សហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្ដុះបណ្ដាល បច្ចេកវិទ្យាបៃតង បំរ៉ែបំរួល
អាកាសធាតុជាដើម។

        ក៏នៅមជ្ឈមណ្ឌលសន្និសីទក្រុងមីឡាន នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung ក៏បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំកាហ្សាក់ស្ថាន ហូឡង់
ស្លូវែនី អូស្ត្រាលីផងដែរ។ ក្នុងនោះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Julie Bishop បានអះអាងថា​រដ្ឋាភិបាលថ្មីរបស់
អូស្ត្រាលី បន្តចាត់ទុកវៀតណាមជាដៃគូរស្នូលមួយរបស់​អូស្ត្រាលីនៅដំបន់អាស៊ី-
ប៉ាស៊ីហ្វិក។ ភាគីទាំងពីរអះអាងបន្តសហការនិងគាំទ្រ​គ្នាទៅវិញទៅមកនៅបណ្ដា
វេទិការដំបន់និងអន្តរជាតិដូចជា អង្គការសហប្រជា​ជាតិ ASEM, APEC ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ