នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបសន្ទនាសមាជិករដ្ឋាភិបាលចិនលោកយ៉ាងយីជី
Vovworld-នាថ្ងៃទី១៨មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយសមាជិករដ្ឋាភិបាលចិនលោកយ៉ាងយីជីក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាមដំណើរការជំនួបរវាងប្រធានគណៈកម្មធិការបញ្ជាកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-
ចិន។
នៅពិធីទទួលជួបសន្ទនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងលើមូលដ្ឋានគោលមាគ៌ាកិច្ចការបរទេសមុនក៏ដូចជាក្រោយរបស់ខ្លួន
បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាមចងចាំជានិច្ច ថ្លែងអំណរគុណការ
គាំទ្រជួយឧបត្ថម្ភដ៏ធំធេងរបស់ចិន ជានិច្ចកាលគោរពការរក្សាបង្កើននិងអភិវឌ្ឍន៍
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យសមភាពរវាងវៀតណាមនិងចិន។ ពិសេសគឺក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីចិនលោក Lee
Keqiang នាចុងឆ្នាំ២០១៣ ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងជាក់ស្ដែងសំដៅ
ជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរនិងបានឯកភាពបង្កើតក្រុមការងារចំនួន៣
អំពីកិច្ចសហប្រតិបត្តិការមូលដ្ឋានហេដ្ឋានរចនាសម្ព័ន្ធហិរញ្ញវត្ថុរូបីយវត្ថុនិងពិភាគ្សា
អភិវឌ្ឍន៍នៅសមុទ្រក្នុងក្របខ័ណ្ឌក្រុមចរចារថ្នាក់រដ្ឋាភិបាលអំពីព្រំដែនដែនដី
រវាងវៀតណាមនិងចិន។
ស្ដីពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ស្ថិតក្នុងដំបន់សមុទ្រ
របស់វៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា គោលជំហរ
មុនក៏ដូចជាក្រោយរបស់វៀតណាមត្រូវបានលើកឡើងក្នុងការជួបសន្ទនាគ្រប់ជាន់
ថ្នាក់របស់ភាគីទាំងពីរក្នុងរយៈពេលកន្លងមក និងក្នុងការជួបសន្ទនា នាព្រឹកថ្ងៃទី
១៨មិថុនារវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham
Binh Minh ជាមួយសមាជិករដ្ឋាភិបាលចិនលោកយ៉ាងយីជី។អំពើររបស់ចិនបាន
រំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់វៀតណាម រំលោភទៅលើកិច្ចព្រម
ព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រំលោភទៅលើច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានស្នើភាគីទាំងពីរត្រូវ
ពិនិត្យស្ថានភាព កុំឲ្យកើតមានឡើងជំលោះ។ បន្តរក្សាការជួបប្រាស្រ័យ និងជំនួប
សន្ទនា សំដៅដោះស្រាយការខ្វែងគំនិតនាសព្វថ្ងៃ។ វៀតណាមប្តេជ្ញាតស៊ូ ការពារ អធិបតេយ្យភាពរបស់ខ្លូនដោយសន្តិវិធីស្របនឹងច្បាប់អន្តរជាតិ។
|
ទិដ្ឋភាពនៃជំនួបសន្ទនារវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
ជាមួយមន្រ្តីជាន់ខ្ពស់ចិនលោកយ៉ាងយីជី (រូបថតៈ chinhphu.vn)
|
ចំពោះមតិរបស់លោកយ៉ាងយីជី ដែលទាក់ទិនដល់ស្ថានភាពសន្តិសុខ សុវត្ថិ
ភាព ចំពោះបណ្តាអង្គភាពអាជីវកម្មនិងពលរដ្ឋចិន លោក Nguyen Tan Dung បាន
លើក ច្បាស់ថា នៅតំបន់មួយចំនួនរបស់វៀតណាម ឆ្លៀតយកការដើរដង្ហែក្បួន
ប្រឆាំងជំទាស់ចិនដែលដាកស្ថានីយ៍ខួងដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចរបស់
វៀតណាមនាពេលកន្លងទៅ មានជនខ្លះមានអំពើរំលោភច្បាប់បង្កមហន្តរាយ
ដល់អង្គភាពអាជីវកម្មវិនិយោគបរទេស ក្នុងនោះមានអង្គភាពអាជីវកម្មចិន។
រដ្ឋាភិបាលវៀតណាម បានរាំងស្កាត់ ស្ថិរភាពសភាពការណ៍យ៉ាងឆាប់រហ័ស ដោះស្រាយត្រឹមត្រូវមុខសញ្ញារំលោភច្បាប់។ អង្គភាពអាជីវកម្មទាំងអស់បាន
ដំណើការសកម្មភាពផលិតកម្មជាធម្មតា។
ក្នុងជំនួបនេះ សមាជិករដ្ឋាភិបាលចិនយ៉ាងយីជី បានអះអាងថា បក្ស រដ្ឋាភិ
បាល និងប្រជាជនចិនគោរពចំណងមិត្តភាពជាមួយវៀតណាម។ ចំពោះជំលោះ
លើសមុទ្រ ខាងកើត លោកយ៉ាងយីជីបានលើកឡើងគោលជំហរបស់ចិនជាថ្មី
ម្តងទៀត ព្រមទាំង សម្តែងការយល់ព្រមថា ភាគីទាំងពីរត្រូវបន្តរាល់កាណាល់
ផ្លាស់ប្តូរ ជួបប្រាស្រ័យទ្វេ ភាគី ដើម្បីដោះស្រាយភាពតានតឹងនាសព្វថ្ងៃ និងរួមគ្នា
ជម្រុញរាល់វិស័យសហប្រតិ បត្តិការដែលមានស្រប់រវាងប្រទេសទាំងពីរផងដែរ៕