នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបអភិបាលខេត្ត Gunma ប្រទេសជប៉ុន
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសរបស់ខេត្តមកបណ្តាក់ទុននិងធ្វើអាជីវកម្មដោយជោគជ័យនៅវៀតណាម ព្រមទាំងស្នើឲ្យខេត្ត Gunma លើកទឹកចិត្តសហគ្រាសរបស់ខេត្តមកបណ្តាក់ទុនកាន់តែច្រើននៅវៀតណាមលើវិស័យដែលខេត្តមានប្រៀបខ្លាំង។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញទទួលជួបអភិបាលខេត្ត Gunma របស់ប្រទេសជប៉ុន លោក Yamamoto Ichita។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ១៤ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយអភិបាលខេត្ត Gunma របស់ប្រទេសជប៉ុន លោក Yamamoto Ichita និងគណៈប្រតិភូ សហគ្រាសគំរូចំនួន ២៥ របស់ខេត្តដែលកំពុងបំពេញទស្សនកិច្ចការងារនៅ វៀតណាម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសរបស់ខេត្តមកបណ្តាក់ទុននិងធ្វើអាជីវកម្មដោយជោគជ័យនៅវៀតណាម ព្រមទាំងស្នើឲ្យខេត្ត Gunma លើកទឹកចិត្តសហគ្រាសរបស់ខេត្តមកបណ្តាក់ទុនកាន់តែច្រើននៅវៀត ណាមលើវិស័យដែលខេត្តមានប្រៀបខ្លាំងដូចជា៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហ កម្មកែច្នៃ ផលិតកម្ម ឧស្សាហកម្មគាំទ្រ ការកែច្នៃ នាំចេញកសិផលជាប្រៀបខ្លាំងរបស់ វៀតណាម... ទន្ទឹមនឹងនោះគឺ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កិច្ចសហប្រតិបត្តិការអប់រំ ពង្រីកការទទួលយកកម្មសិក្សាការី និងពលករវៀតណាម; ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការជួប ប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន; តភ្ជាប់សាកលវិទ្យាល័យរបស់ខេត្ត Gunma និងវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជំរុញកិច្ចសហប្រតិបត្តិការ និងចែក រំលែកបទពិសោធន៍ក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកនិរន្តរភាព ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែក រំលែក ការបណ្តុះបណ្តាល និងការប្រើប្រាស់ធនធានមនុស្សប្រកបដោយគុណភាព ខ្ពស់របស់វៀតណាមក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។
រីឯខ្លួនវិញ អភិបាលខេត្ត Yamamoto Ichita បានសម្តែងនូវបំណងចង់ជំរុញ កិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច វិនិយោគ ជា ពិសេសការធ្វើបរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិ ការលើវិស័យពលករ ការផ្លាស់ប្ដូរវប្បធម៌ជាមួយវៀតណាម រៀបចំពិធីបុណ្យវៀត ណាមនៅមូលដ្ឋាន លើកទឹកចិត្តសហគ្រាសសហប្រតិបត្តិការ និងវិនិយោគនៅវៀត ណាម។ អភិបាលខេត្ត Gunma បានឲ្យដឹងថា លោកនឹងបន្តពិភាក្សាយ៉ាងជាក់លាក់ ជាមួយដៃគូវៀតណាម ដើម្បីអនុវត្តន៍ខ្លឹមសារកិច្ចសហប្រតិបត្តិការឲ្យកាន់តែមាន ប្រសិទ្ធភាពនាពេលខាងមុខ ជាពិសេសលើវិស័យដែលលោកនាយករដ្ឋមន្ត្រីបាន ផ្ដល់មតិ៕