នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបចរចាជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha

(VOVWORLD) -នាល្ងាចថ្ងៃទី ១៧ សីហា ក្រោយពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមនៅថៃ ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha នាយករដ្ឋមន្ត្រីទាំងពីររូបបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការកិច្ចចរចា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបចរចាជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបចរចាជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha

នាល្ងាចថ្ងៃទី ១៧ សីហា ក្រោយពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមនៅថៃ ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha នាយករដ្ឋមន្ត្រីទាំងពីររូបបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការកិច្ចចរចា។ នៅទីនេះ ភាគីទាំងពីរបានអះអាងនូវកិច្ចខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីទទួលឲ្យបាន ២០ ពាន់លានដុល្លារអាមេរិក មុនឆ្នាំ ២០២០ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីក្លាយទៅជាមជ្ឈមណ្ឌលទាក់ទាញការវិនិយោគពាណិជ្ជកម្មនៅតំបន់។ នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - សន្តិសុខគឺជាសសរទ្រូងមួយនៃទំនាក់ទំនងគូយុទ្ធសាស្ត្រវៀតណាម - ថៃ។

        ស្ដីពីការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងការតភ្ជាប់ការដឹកជញ្ជូនពហុបែប ដែលរួមមានផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាសរវាងប្រទេសទាំងពីរ។ បើកជើងហោះហើរថ្មីតភ្ជាប់វៀតណាម និងថៃ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពក្នុងការដាក់ចេញនូវវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា ពលកម្ម ពាណិជ្ជកម្មកសិកម្ម ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន។

        ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាយ៉ាងទូលំទូលាយស្ដីពីបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្ដាប្រទេសអាស៊ានផ្សេងៗទៀត សំដៅពង្រឹងសាមគ្គីភាព រក្សារយ៉ាងរឹងមាំគោលជំហរ ពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ ភាគីទាំងពីរបានអះអាងឡើងវិញនូវសារសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ក៏ដូចជាសុវត្ថិភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត។

        ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសិណសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារជាច្រើន ក្នុងនោះមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិត បណ្ដាអនុស្សរណៈរវាងបណ្ដាក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកវិទ្យា ព័ត៌មាន ធនាគារ និងបណ្ដាអនុស្សរណៈផ្សេងៗទៀតរវាងបណ្ដាមូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ។

        នាយប់ថ្ងៃដដែល លោក Nguyen Xuan Phuc លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីជប់លៀងដ៏មហោឡារឹក ដែលរៀបចំដោយលោកនាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ