នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ទីក្រុងប៉េកាំង ចូលរួមវេទិកា “ខ្សែក្រវ៉ាត់និងផ្លូវ”

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅកាន់ព្រលានយន្ត ហោះអន្តរជាតិប៉េកាំង ចាប់ផ្ដើមកម្មវិធីចូលរួមវេទិកាជាន់ខ្ពស់ “ខ្សែក្រវ៉ាត់និងផ្លូវ”។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ទីក្រុងប៉េកាំង ចូលរួមវេទិកា “ខ្សែក្រវ៉ាត់និងផ្លូវ” - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង (រូបថត៖ TTXVN)

  ទទួលលោកនាយករដ្ឋមន្រ្តីនៅព្រលានយន្តហោះមានវត្តមានថ្នាក់ដឹកនាំទីក្រុងប៉េកាំង ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម ថ្នាក់ដឹកនាំក្រសួងការបរទេស ចិន។ ចំពោះភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចិននិងកម្មា ភិបាលនៃស្ថានទូតវៀតណាមផងដែរ។

        តាមគម្រោង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញជួបចរចាជាមួយសមភាគីចិនលោក Li Keqiang ជួបសម្ដែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ហើយជួបសវនាការជាមួយថ្នាក់ ដឹកនាំគណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តចិនលោក Wang Huning។

        ក្នុងក្របខ័ណ្ឌវេទិកាជាន់ខ្ពស់ “ខ្សែក្រវ៉ាត់និងផ្លូវ” នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមពិធីបើក ពិធីទទួលបដិសណ្ឋារ កិច្ចប្រធានគណៈប្រតិភូនានា ចូលរួមសម័យប្រជុំលើកទីមួយក្រោមប្រធានបទ “ជំរុញការតភ្ជាប់គ្នាដើម្បីស្វែងរកកម្លាំងចលករកំណើនថ្មី” សម័យប្រជុំលើកទី២ ក្រោមប្រធានបទ “បង្កើនការចុះសម្រុងគ្នាអំពីគោលនយោបាយនិងកសាងទំនាក់ ទំនងភាពជាដៃគូយ៉ាងស្អិតរមួត” ហើយសម័យប្រជុំលើកទី៣ក្រោមប្រធានបទ “ជំរុញការអភិវឌ្ឍបៃតងនិងប្រកបដោយចីរភាពដើម្បីអនុវត្តន៍របៀបវារៈឆ្នាំ ២០៣០របស់អង្គការសហប្រជាជាតិ”។         នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏នឹងអញ្ជើញជួប ពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួននៅខាងក្រៅវេទិកា ហើយ ទទួលជួបក្រុមសហគ្រាសមួយចំនួនរបស់ចិន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ