នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួល​ជួប​ប្រធាន​សម្ព័ន្ធ ស​មាគម អ៊ីតាលី - អាស៊ាន លោក Enrico Letta

(VOVWORLD) -នាថ្ងៃទី ១៩ ខែធ្នូ នៅក្នុងជំនួបនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរលោក Enrico Letta អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួល​ជួប​ប្រធាន​សម្ព័ន្ធ ស​មាគម អ៊ីតាលី - អាស៊ាន លោក Enrico Letta - ảnh 1

ទិដ្ឋភាពនៃជំនួប

ស្ដីពី ការដែលសម្ព័ន្ធសមាគម អ៊ីតាលី - អាស៊ានរៀបចំ ការសន្ទនាជាន់ខ្ពស់អំពីទំនាក់ទំនងសេដ្ឋកិច្ច អ៊ីតាលី - អាស៊ានលើកទី ៣ នៅទីក្រុងហាណូយនោះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមស្វាគមន៍ និងបង្ករាល់លក្ខណៈងាយស្រួលសម្រាប់ព្រឹត្តិការនេះ។ នេះជាឱកាសដើម្បីរឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអ៊ីតាលីនិងអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ក្នុងនោះមានវៀតណាម។ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យអ៊ីតាលី សម្ព័ន្ធសមាគម និងរូបលោក Enrico Letta ផ្ទាល់ ជំរុញឲ្យសហភាពអឺរ៉ុប (EU) អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ឲ្យបានឆាប់ៗ។ ប្រការនេះគឺមានផលប្រយោជន៍សម្រាប់សហគ្រាស និងប្រជាជននៃភាគីទាំងពីរ។

        ចំណែកឯ លោក Enrico Letta ប្រធាន សម្ព័ន្ធសមាគម អ៊ីតាលី - អាស៊ាន បានឲ្យដឹងថា សម្ព័ន្ធសមាគមត្រៀមរៀបចំឲ្យព្រឹត្តិការសន្ទនាជាន់ខ្ពស់អំពីទំនាក់ទំនងសេដ្ឋកិច្ច អ៊ីតាលី - អាស៊ាន ដែលនឹងប្រព្រឹត្តិទៅនាខែឧសភាឆ្នាំ ២០១៩ ខាងមុខ។ ព្រឹត្តិការណ៍នេះនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាឱកាសបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី អាស៊ាន - អ៊ីតាលី និង អ៊ីតាលី - វៀតណាម។ លើសពីនេះទៅទៀត អ៊ីតាលីមានគោលបំណងចង់បង្កើនឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ ហើយវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ