នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយកធនាគារ MUFG (ជប៉ុន)
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Kanetsugu Mike អគ្គនាយកធនាគារ MUFG (ជប៉ុន) ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Kanetsugu Mike អគ្គនាយកធនាគារ MUFG (រូបថតៈ Chinhphu.vn) |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរចំពោះការដែល MUFG ទទួលបានជោគជ័យជាច្រើននៅវៀតណាម និងជាភាគ ទុនិកយុទ្ធសាស្រ្តរបស់ធនាគារ VietinBank។ វៀតណាមនិងជប៉ុនគឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដូច្នេះ កិច្ចសហប្រតិបត្តិការ លើវិស័យហិរញ្ញវត្ថុធនាគារកំពុងត្រូវបានជំរុញយ៉ាងខ្លាំង។ រដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អាជីវកម្មបរទេស ក្នុងនោះមានទាំង MUFG ផងដែរ ដើម្បីទទួលបានជោគជ័យនៅ វៀតណាម។ នាយករដ្ឋមន្ត្រីក៏មានបំណងចង់ឲ្យអង្គភាពអាជីវកម្មជប៉ុននឹងធ្វើការវិនិយោគយ៉ាងខ្លាំងក្លានៅក្នុងប្រទេសវៀតណាម។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលវៀត ណាមនឹងបន្តទទួលរៀបចំនូវសន្និសីទពន្លឿនការវិនិយោគរបស់ជប៉ុនចូលមកវៀត ណាមដោយទ្រង់ទ្រាយធំជាង និងកាន់តែមានប្រសិទ្ធភាពថែមទៀត។
ចំណែកលោក Kanetsugu Mike មានសេចក្តីសោមនស្សរីករាយ ដោយឃើញថា កិច្ច សហប្រតិបត្តិការជាមួយធនាគារ VietinBank ត្រូវបានជំរុញខ្លាំងជានិច្ច។ ជាពិសេសក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ បរិមាណអាជីវកម្មជប៉ុនដែលជាអតិថិជន របស់ MUFG បានមកវិនិយោគទុននៅវៀតណាមកើនឡើងជាលំដាប់។ ក្នុងនាមជាភាគ ទុនិកយុទ្ធសាស្រ្តរបស់ Vietinbank, MUFG បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយឧបត្ថម្ភដល់ធនាគារ Vietinbank ក្នុងការបង្កើនដើមទុនធម្មនុញ្ញរបស់ខ្លួន សំដៅ ជួយសម្រួលដល់ការធ្វើអាជីវកម្មផងដែរ៕