នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc៖ មន្ទីរពេទ្យ១០៨ជាអាស័យ ដ្ឋានគួរអោយជឿទុកចិត្តរបស់កងទ័ពនិងប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅរដ្ឋធានីហាណូយ មន្ទីរពេត្យមជ្ឈឹមកងទ័ព១០៨ បានរៀបចំពិធីទទួលកិត្តិនាម “វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន” និងបើក សម្ពោធអគារថ្មីមួយចំនួន។

  អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អតីតអគ្គលេខាបក្សលោក Nong Duc Manh អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong រដ្ឋមន្រ្តី ក្រសួងការពារប្រទេសលោក Ngo Xuan Lich និងអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc៖ មន្ទីរពេទ្យ១០៨ជាអាស័យ ដ្ឋានគួរអោយជឿទុកចិត្តរបស់កងទ័ពនិងប្រជាជន - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញប្រគល់កិត្តិនាម “វីរៈកងកម្លាំងប្រដាប់អាវុធ ប្រជាជន” ជូនចំពោះមន្ទីរពេទ្យ១០៨។ 

        មន្ទីរពេទ្យមជ្ឈឹមកងទ័ព១០៨ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥១ ដោយ មានភារកិច្ចថែទាំសុខភាពរបស់ថ្នាក់ដឹកនាំមជ្ឈឹម អគ្គបញ្ជាការដ្ឋាន ក៏ដូចជា សង្គ្រោះនិងព្យាបាលសម្រាប់យុទ្ធជនរងរបួស យុទ្ធជនជំងឺនិងប្រជាជន ផងដែរ។ ឆ្លងកាត់រយៈពេល៦៧ឆ្នាំនៃការចាប់បដិសន្ធិ ការប្រយុទ្ធនិងការរីកចម្រើន រហូត មកដល់ពេលនេះ មន្ទីរពេទ្យមជ្ឈឹមកងទ័ព១០៨បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដោយ មានអង្គភាពក្រោមឱវាទចំនួន១០៤។

        នៅពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានប្រគល់កិត្តិនាម “វីរៈកងកម្លាំងប្រដាប់អាវុធ ប្រជាជន” ជូនចំពោះមន្ទីរពេទ្យ១០៨។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះទិសដៅអភិវឌ្ឍនៃមន្ទីរពេទ្យនាពេលខាងមុខ ដោយផ្តោតទៅលើការលើក ស្ទួយគុណភាពនៃការថែទាំ ការពិនិត្យនិងព្យាបាលជំងឺ ក៏ដូចជាលើកស្ទួយគុណ ភាពរបស់កម្មាភិបាលនិងគ្រូពេទ្យ សំដៅនាំមន្ទីរពេទ្យ១០៨ក្លាយទៅជាមន្ទីរ ពេទ្យឆ្លាតវៃលំដាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ