នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន

(VOVWORLD) - នាព្រឹកថ្ងៃទី 2 មិនានៅទីក្រុងហាណូយ គណៈកម្មការយោធាមជ្ឈិមនៃក្រសួងការពារប្រទេស វៀត ណាមបានរៀបចំយ៉ាងមហោឡារិកពិធីអបអរសាទរ ខួបលើកទី ៦០នៃទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន (៣ មីនា ១៩៨៩ - ៣ មីនា ២០១៩) និងខួបលើកទី ៣០ នៃទិវាការពារព្រំដែនរបស់ប្រជាជនទាំងមូល (៣ មីនា ១៩៨៩ - ៣ មីនា ២០១៩) និងបានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ ទី១ របស់ប្រធានរដ្ឋ ចំពោះ កងទ័ពការពារព្រំដែន។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន - ảnh 1 លោកនាយករដ្ឋមន្ត្រីនិងតំណាងនានាអញ្ជើញគោរពទង់ជាតិ

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា: ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ក្នុងបុព្វហេតុតស៊ូបង្រួបបង្រួមជាតិនិងការពារមាតុប្រទេស កងទ័ពការពារព្រំដែន តែងតែលើកកំពស់នូវស្មារតីសាមគ្គីភាព ការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ជាពិសេស រក្សារឹងមាំនូវទឹកដីដ៏ពិសិដ្ឋរបស់មាតុប្រទេស។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍យ៉ាងដូច្នេះ៖ “សមមិត្តជានិច្ចកាលអនុវត្តន៍ពាក្យស្លោក “ប៉ុស្តិ៍ជាផ្ទះហើយព្រំដែនគឺជាស្រុកកំណើត ហើយប្រជាជននៃបណ្តាជនជាតិជាបងប្អូនបង្កើត”។  ជានិច្ចកាលជាកងកម្លាំងដែលជិតស្និទ្ធនឹងប្រជាជន យល់ច្បាស់អំពីប្រជាជន ការពារប្រជាជន ការពារព្រំដែន។ សកម្មភាពទាំងអស់នេះត្រូវបានរដ្ឋអំណាចតំបន់និងប្រជាជនតាមព្រំដែនវាយតម្លៃខ្ពស់ ជឿជាក់និងទទួលស្គាល់ផងដែរ។  កម្មវិធី ចលនាជាច្រើន ត្រូវបានកងទ័ពការពារព្រំដែនបំផុសឡើង ដែលមានប្រសិទ្ធភាពល្អ មានលក្ខណៈមនុស្សសាស្ត្រនិងការរីកសាយភាយយ៉ាងជ្រាលជ្រៅផងដែរ”។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន - ảnh 3លោកនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់គ្រឿងឥស្សរិយយសថ្នាក់ ទី១ របស់ប្រធានរដ្ឋ ជូនចំពោះ កងទ័ពការពារព្រំដែន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ទាមទារឲ្យពង្រឹងថែមទៀត ការងារគ្រប់គ្រងនិងការពារព្រំដែនជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកងទ័ពការពារព្រំដែន ត្រូវជ្រួតជ្រាបនិងអនុវត្តន៍ព្រមៗគ្នានូវភារកិច្ចគ្រប់គ្រងនិងការពារព្រំដែនជាតិ តាមរយៈយុទ្ធសាស្ត្រការពារព្រំដែនជាតិនិងកម្មវិធីសកម្មភាពជាក់ស្តែងនិងបន្ទាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ