នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃសន្និសីទបូកសរុបការងាររៀបចំកិច្ចប្រជុំកំពូលកូរ៉េខាងជើង - អាមេរិក
(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃសន្និសីទបូកសរុបការងាររៀបចំសន្និសីទកំពូលកូរ៉េខាងជើង - អាមេរិកលើកទី ២; ការទទួលស្វាគមន៍លោកប្រធានកូរ៉េខាងជើង មកបំពេញទស្សនាមិត្តភាពជាផ្លូវការនៅវៀតណាម និងប្រធានាធិបតីអាមេរិកមកបំពេញទស្សនកិច្ច នៅវៀត ណាមផងដែរ។
នាយករដ្ឋមន្ត្រីអញ្ជើញជូនលិខិតកោតសរសើរចំពោះសមូហភាពដែលមានស្នាដៃល្អ |
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជោគជ័យនៃបណ្តាព្រឹត្តិការណ៍លើកនេះ ដែលបានរួមចំណែកលើកកំពស់ឋានៈថ្មីរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន កងយោធា កងកម្លាំង ប្រដាប់អាវុធ ភ្នាក់ងារ និងសហគ្រាសដែលបានអនុវត្តល្អនូវភារកិច្ចដែលបានប្រគល់ ជូន រួមចំណែកដល់ភាពជោគជ័យដ៏ធំធេងនៃព្រឹត្តិការណ៍សំខាន់ៗទាំងនេះ។
ក្នុងឱកាសនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើលិខិតដោយកោតសរសើចំពោះភ្នាក់ងារ សមូហភាពវិទ្យុសម្លេងវៀតណាមនិងក្រសួង ស្ថា ប័ន មួយចំនួនទៀតផងដែរ។
ក្នុងលិខិត នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានកោតសរសើរការរួមចំណែកនិងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិកនិងថ្នាក់ដឹកនាំនៃវិទ្យុសម្លេង វៀតណាម បានបំពេញភារកិច្ចដែលទទួលបានប្រកបដោយជោគជ័យនិងធានាបាននូវការផ្តល់ព័ត៌មានទាន់ពេលវេលា មានភាពត្រឹមត្រូវទៅកាន់មិត្តអ្នកអាននៅក្នុងនិងនៅឯបរទេស។ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ក្នុងរយៈពេលខាងមុខ មន្រ្តីនិងបុគ្គ លិករបស់វិទ្យុសម្លេងវៀតណាមនិងក្រសួងផ្សេងទៀត នឹងបន្តអភិវឌ្ឍន៍នូវសមិទ្ធផលទទួលបានដើម្បីរួមចំណែកដល់ការបំពេញនូវទំនួលខុសត្រូវរបស់រដ្ឋាភិ បាល នៅពេលជាម្ចាស់ផ្ទះ ទទួលរៀបចំព្រឹត្តិការណ៍នយោបាយនិងការទូតអន្តរជាតិនានាផងដែរ៕