នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋ សភាឡាវ លោកស្រី Pany Yathotu |
(VOVworld)-នាព្រឹកថ្ងៃទី១៥មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា
ឡាវ លោកស្រី Pany Yathotu ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាមនិង
ចូលរួមពិធី រំលឹកខួបលើកទី៦០នៃទិវាបង្កើតធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជនវៀត
ណាមជានិច្ចកាលពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងសហ
ប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។ ក្នុងនោះមានការដែលវៀតណាម
ជួយឡាវកសាងវិមានរដ្ឋសភា។ តាមគំរោង សំណង់វិមានរដ្ឋសភាឡាវដែលជាអំណោយ
របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវនឹងបាន
បើកការដ្ឋានសាងសង់ជាផ្លូវការនាខែកក្កដាខាងមុខ។
ក្នុងឱកាសមកវៀតណាមចំនឹងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ឡាវ
ប្រធានរដ្ឋសភាឡាវ លោក Pany Yathotu បានប្រសិទ្ធពរជូននាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមនឹងទទួលបានស្នាដៃច្រើន
ថែមទៀតក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២។
រដ្ឋសភាឡាវ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេស
ទាំងពីរក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី៕