នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Cao Bang
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Cao Bang |
(VOV)_នារសៀលថ្ងៃទី៨មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc បានអញ្ជើញទៅបំពេញការងារនៅស្រុកព្រៃភ្នំ Tra Linh ខេត្ត Cao Bang និង
អញ្ជើញទៅត្រួតពិនិត្យច្រកទ្វារព្រំដែនជាតិ Tra Linh ( ប្រទេសវៀតណាម) –Long Bang
(ប្រទេសចិន)។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា៖ភារកិច្ច
ស្នូលរបស់តំបន់គឺវិភាគមូលហេតុ និងនាំចេញដំណោះស្រាយជាក់ស្ដែងដើម្បីកាត់
បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់។ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់រដ្ឋអំណា
ចតំបន់ត្រូវរក្សាចំណងមិត្តភាព និងសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែនទៀតផង។
ប្រគល់ជូនអំណោយចំនួន១០០ចំណែកចំពោះគ្រួសារក្រីក្រនៅស្រុក Tra Linh
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយខេត្ត Cao Bang និងស្រុក
Tra Linh ត្រូវរៀបចំបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជនប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ៕