នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញផ្ញើរលិខិតជូនពរបុណ្យចូលឆ្នាំថ្មី

(VOVWORLD) - ក្នុងលិខិត លោកនាយករដ្ឋមន្រ្តីបានផ្ញើរជូនជន រួមជាតិ ព្រះសង្ឃនិងអាណិកជនជាជនជាតិខ្មែរទាំងអស់នូវក្ដីសួរសុខទុក្ខដោយ ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់និងអំណរជូនពរឆ្នាំថ្មីយ៉ាងល្អប្រសើរបំផុត។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញផ្ញើរលិខិតជូនពរបុណ្យចូលឆ្នាំថ្មី - ảnh 1 ពិធីស្រង់ទឹកព្រះពុទ្ធក្នុងបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ (រូបថត៖ TTXVN)

  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៩ នាថ្ងៃទី២ ខែមេសា នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតជូនចំពោះជនរួមជាតិ ព្រះសង្ឃនិង អាណិកជនជាជនជាតិខ្មែរ។ ក្នុងលិខិត លោកនាយករដ្ឋមន្រ្តីបានផ្ញើរជូនជន រួមជាតិ ព្រះសង្ឃនិងអាណិកជនជាជនជាតិខ្មែរទាំងអស់នូវក្ដីសួរសុខទុក្ខដោយ ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់និងអំណរជូនពរឆ្នាំថ្មីយ៉ាងល្អប្រសើរបំផុត។

        ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានសាមគ្គីភាព ឯកភាព ការរួមដៃរួមកម្លាំង របស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល ប្រទេសជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗ លើគ្រប់វិស័យ ជីវភាពរបស់ប្រជាជនត្រូវបាន កែលម្អគួរអោយកត់សម្គាល់ ហើយផែនមហាសាមគ្គីជាតិទាំងមូលក៏ត្រូវបាន ពង្រឹងយ៉ាងរឹងមាំផងដែរ។ ក្នុងសមិទ្ធផលអភិវឌ្ឍនរួមរបស់ប្រទេសជាតិទាំងមូល នោះ មានការខិតខំប្រឹងប្រែងនិងការរួមវិភាគទានដ៏ធំធេងរបស់ជនរួមជាតិនិង ព្រះសង្ឃជនជាតិខ្មែរទៀតផង។

        ក្នុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា ជនរួមជាតិ ព្រះ សង្ឃនិងអាណិកជនជាជនជាតិខ្មែរទាំងអស់នឹងបន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែង សម្រេចបាននូវស្នាដៃដ៏ធំធេងថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់ បន្ថយភាពក្រីក្រ ការរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ហើយរួមដៃ កសាងស្រុកកំណើត កសាងប្រទេសវៀតណាមអោយកាន់តែសម្បូររុងរឿង ប្រជាជនមានជីវភាពគ្រប់គ្រាន់ប្រកបដោយសុភមង្គល។ លោកនាយករដ្ឋមន្រ្តី បានជូនពរជនរួមជាតិ ព្រះសង្ឃនិងអាណិកជនជាជនជាតិខ្មែរគ្រប់រូបនឹងទទួល អំណរបុណ្យចូលឆ្នាំថ្មី២០១៩ប្រកបដោយភាពកក់ក្ដៅ ក្ដីសប្បាយរីករាយនិង សុភមង្គល។

        នាថ្ងៃដដែល ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ក៏បានផ្ញើរលិខិតជូនពរបុណ្យចូលឆ្នាំថ្មី២០១៩ចំពោះ ជនរួមជាតិនិងព្រះសង្ឃជាជនជាតិខ្មែរទាំងអស់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ