នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងម៉ូស្គូ បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី
(VOVWORLD) - នាយប់ថ្ងៃទី២១ខែឧសភា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានមកដល់ព្រលានយន្តហោះ Vnukovo ២ នៃទីក្រុងម៉ូស្គូ ដើម្បីបន្តនូវកម្មវិធីសកម្មភាព ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev។
ថ្នាក់ដឹកនាំក្រសួងការបរទេសរុស្ស៊ី ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងភរិយា (រូបថតៈ chinhphu.vn) |
ពិធីទទួលបដិសណ្ឋារកិច្ចបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅអាកាសយានដ្ឋាន Vnukovo ២ ដោយមានវត្តមានរបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ បន្ទាប់ពីពិធីទទួលស្វាគមន៍មក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតនិងតំណាងសហគម ន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានជូនព័ត៌មានអំពីការអភិវឌ្ឍរបស់ប្រទេសជាតិ ព្រមទាំងស្នើឲ្យស្ថានទូតផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀត សម្រាប់កិច្ចការសហគមន៍ក៏ដូចជាកិច្ចការកុងស៊ុលផង ដែរ។ នា យករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាល តែងតែផ្តល់គោលនយោបាយល្អបំផុតសម្រាប់ បងប្អូនអាណិក ជននៅឯបរទេស និងមានបំណង ចង់ឲ្យបងប្អូនអាណិកជន ចេះស្រឡាញ់រាប់អានគ្នា គោរពច្បាប់ប្រទេសសាមី ដើម្បីរួមចំណែកទៅក្នុងទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។
មុននឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយទេសាភិបាលស្តីទីនៃទីក្រុង Saint Peterburg Beglov។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាល វៀតណាម តែងតែគាំទ្រតំបន់នានារបស់ប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញថ្លែងអំណរគុណ ចំពោះរដ្ឋអំណាចទីក្រុងដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជន វៀត ណាមនៅទីនេះក្នុងការរស់នៅក៏ដូចជាការធ្វើអាជីវកម្មផងដែរ៕