នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាកចេញពីប្រទេសចិន បញ្ចប់ដំណើរទស្សនកិច្ចចូលរួមព្រឹត្តិការណ៍ CAEXPO និង CABIS លើកទី២០
(VOVWORLD) - សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូទទួលបានលទ្ធផលសំខាន់ៗចំនួន ៣ ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាកចេញពីប្រទេសចិន បញ្ចប់ដំណើរទស្សនកិច្ចចូលរួមព្រឹត្តិការណ៍ CAEXPO និង CABIS លើកទី២០ |
នារសៀលថ្ងៃទី១៧ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Nanning ខេត្ត Guangxi ប្រទេសចិន វិលប្រឡប់មកអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និង កិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន លើកទី២០ (CABIS) នៅចុងសប្តាហ៍ (១៦-១៧ ខែកញ្ញា) យោងតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរទស្សនកិច្ចនេះ សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូទទួលបានលទ្ធផលសំខាន់ៗចំនួន ៣ ។ ទី១៖ រួមចំណែកក្នុងការបង្កើនទំនុកចិត្តខាងនយោបាយ និងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងចិន។ ទី២៖ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងចិននិយាយរួម និងរវាងមូលដ្ឋានរបស់វៀតណាម និងខេត្តក្វាងស៊ី-ចិន និយាយដោយឡែក។ ទី៣៖ រួមចំណែកជាវិជ្ជមានដល់ភាពជោគជ័យនៃពិព័រណ៍ចិន-អាស៊ាន ដោយហេតុនេះរួមចំណែកជាវិជ្ជមានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន៕