នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក និងបំពេញទស្សនកិច្ចការងារនៅអាមេរិកនិងអង្គការសហប្រជាជាតិ
(VOVWORLD) - នេះជាដំណើរទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh ក្នុងបរិបទដែលវៀតណាមបានគ្រប់គ្រងការរាតត្បាតនៃ ជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ |
នារសៀលថ្ងៃទី ១០ ឧសភា (ម៉ោងនៅវៀតណាម) តបតាមការអញ្ជើញរបស់ ប្រធានាធិបតីអាមេរិកលោក Joseph Robinette Biden Jr. នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងមេដឹកនាំនៃបណ្តាប្រទេសសមាជិកសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-អាមេរិកចាប់ពីថ្ងៃទី១២ដល់ ទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូ វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហ ប្រជាជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២។
នេះជាដំណើរទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh ក្នុងបរិបទដែលវៀតណាមបានគ្រប់គ្រងការរាតត្បាតនៃ ជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើកដំណើរការឡើងវិញប្រកបដោយទំនុកចិត្ត អនុវត្តន៍កម្មវិធីស្តារឡើងវិញយ៉ាងឆាប់រហ័ស និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកប ដោយចីរភាព ធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានអត្ថន័យសំខាន់ក្នុងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសរបស់ បក្សនិងរដ្ឋ; អះអាងនូវឋានៈ និងការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន លើក កំពស់ឋានៈនិងមជ្ឈភាពរបស់អាស៊ាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរបស់ អាស៊ានជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូសំខាន់មួយរបស់អាស៊ានផងដែរ៕