នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមទទួលទានអាហារពេលព្រឹកនិងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវនិងកម្ពុជា
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកញ្ញា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមទទួលទានអាហារពេលព្រឹកនិងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត។
ពីឆ្វេង៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។ (រូបថត៖ VOV) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពបន្តរក្សាការផ្លាស់ប្តូរ និងការជួប ប្រាស្រ័យទ្វេភាគី និងត្រីភាគីជាប្រចាំ រក្សាយន្តការទទួលទានអាហារពេលព្រឹកនិងពិភាក្សាការងាររវាង នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ ដើម្បីរឹតបន្តឹង ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រួមគ្នាផ្លាស់ប្ដូរមតិអំពីបញ្ហាក្នុង តំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ទន្ទឹមនឹងនោះ ស្វែងរក ដំណោះស្រាយសម្រាប់បញ្ហាដែលកើតឡើងក្នុងទំនាក់ទំនងរវាងប្រទេសទាំងបី; បង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការត្រីភាគីដែលមានស្រាប់ ក្នុងនោះមាន ការសម្របសម្រួលរៀបចំកិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍លើកទី ១៣ (CLV) និង កិច្ចប្រជុំប្រធានរដ្ឋសភានៃប្រទេសទាំងបីជាលើកដំបូង នៅប្រទេសឡាវក្នុងឆ្នាំ ២០២៣; ជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យនិងការហ្វឹកហ្វឺនយុវជន និងថ្នាក់ដឹកនាំ វ័យក្មេង ដើម្បីពូនជ្រុំអនាគតនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងបី។
នាយករដ្ឋមន្ត្រីទាំងបី ទទួលទានអាហារពេលព្រឹកនិងពិភាក្សាការងារ។ (រូបថត៖ VOV) |
មេដឹកនាំនៃរដ្ឋាភិបាលប្រទេសទាំងបីបានយល់ព្រមបន្តមានគោលនយោបាយ និងវិធានការនានា ដើម្បីសម្រួលនិងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត; ក្នុងនោះផ្តោតលើពាណិជ្ជកម្មតាមព្រំដែន និងពង្រីកប្រព័ន្ធ ច្រកទ្វារព្រំដែនគោករវាងប្រទេសទាំងបី; ជំរុញបន្ថែមទៀតនូវការតភ្ជាប់រវាងខឿន សេដ្ឋកិច្ចទាំងបី រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ ព្រមទាំងសហការធ្វើអាជីវកម្មនូវឧត្តមភាពប្រកួតប្រជែងរបស់ប្រទេស ទាំងបីទាក់ទងនឹងសក្តានុពលបេតិកភណ្ឌ វប្បធម៌ ម្ហូបអាហារ សំដៅជំរុញកិច្ចសហ ប្រតិបត្តិការទេសចរណ៍យ៉ាងខ្លាំងក្លាបន្ថែមទៀត; នាពេលខាងមុខគឺផ្សព្វផ្សាយពី កញ្ចប់ទេសចរណ៍ "ដំណើរមួយគោលដៅបី"។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា កិច្ចសហប្រតិបត្តិការ ជាមួយឡាវ និងកម្ពុជាជានិច្ចកាលជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរ ទេសរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យប្រទេសទាំងបីបន្តជំរុញ និង ដោះស្រាយបញ្ហានៅសេសសល់ ដើម្បីសម្រេចឲ្យបានឆាប់នូវការងារបោះបង្គោល ខ័ណ្ឌស៊ីមាព្រំដែនគោក សំដៅកសាង និងរក្សាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសនីមួយៗ៕