នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគសាងសង់ស្ពាន Dai Ngai

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh និងខេត្ត Soc Trang បន្តផ្តល់សំណង ជួយឧបត្ថម្ភការតាំងទីលំនៅថ្មីតាមបទប្បញ្ញត្តិ។ ប្រគល់ ១០០% នៃផ្ទៃដីដល់គម្រោងឲ្យបានឆាប់ៗ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគសាងសង់ស្ពាន Dai Ngai - ảnh 1ពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគសាងសង់ស្ពាន Dai Ngai

នាព្រឹកថ្ងៃទី ១៥ តុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគសាងសង់ស្ពាន Dai Ngai នៅលើផ្លូវលេខ ៦០ នៅភូមិសាស្ត្រខេត្ត Tra Vinh និងខេត្ត Soc Trang។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ពិធីបើកការដ្ឋានសាងសង់គម្រោងថ្ងៃនេះត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ។ ដើម្បីសម្រេចបានគម្រោងនេះ នៅមានការងារជាច្រើនដែលត្រូវធ្វើ ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់មូលដ្ឋាន។ លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យក្រសួងគមនាគមន៍ និងដឹកជញ្ជូន ដឹកនាំគណៈគ្រប់គ្រងគម្រោង ផ្ដល់ទីប្រឹក្សាត្រួតពិនិត្យ ហើយអ្នកម៉ៅការ ត្រូវរៀបចំផែនការសាងសង់តាមបែបវិទ្យាសាស្ត្រ ធានាបាននូវប្រសិទ្ធភាព គុណភាពសំណង់ និងសុវត្ថិភាពពិតប្រាកដ គោរពតាមច្បាប់។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh និងខេត្ត Soc Trang បន្តផ្តល់សំណង ជួយឧបត្ថម្ភការតាំងទីលំនៅថ្មីតាមបទប្បញ្ញត្តិ។ ប្រគល់ ១០០% នៃផ្ទៃដីដល់គម្រោងឲ្យបានឆាប់ៗ ក្នុងនោះយកចិត្តទុកដាក់ជាពិសេសលើការតាំងទីលំនៅថ្មី ជួយសម្រួលដល់ស្ថិរភាពផលិតកម្ម ធានាជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងថ្មី និងមានការងារថ្មីប្រសើរជាងកន្លែងចាស់។

មុននេះ នាយប់ថ្ងៃទី ១៤ តុលា លោកនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទប្រកាសផែនការខេត្ត Tra Vinhដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយប្រធានបទ៖ Tra Vinh - សេចក្តីប្រាថ្នាអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ