នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Vinh Thanh ទីក្រុង Can Tho
(VOVWORLD) - ក្នុងពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត លោកនាយករដ្ឋមន្ត្រីបានផ្ញើសារអបអរសាទរដល់បងប្អូនជនរួមជាតិ និងម្ចាស់ឆ្នោតក្នុងទីក្រុង ជាពិសេសអ្នកកាន់សាសនាកាតូលិក និងជូនពរបុណ្យណូអែល និងឆ្នាំសកល ២០២៤។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Vinh Thanh ទីក្រុង Can Tho (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១០ ធ្នូ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Vinh Thanh ទីក្រុង Can Tho បន្ទាប់ពីសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។
ក្នុងពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត លោកនាយករដ្ឋមន្ត្រីបានផ្ញើសារអបអរសាទរដល់បងប្អូនជនរួមជាតិ និងម្ចាស់ឆ្នោតក្នុងទីក្រុង ជាពិសេសអ្នកកាន់សាសនាកាតូលិក និងជូនពរបុណ្យណូអែល និងឆ្នាំសកល ២០២៤។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទីក្រុង Can Tho គឺជាតំបន់ទីក្រុងកណ្តាល និងស្នូលនៃតំបន់ដីសណ្តទន្លេ Cuu Long។ នេះក៏ជាតំបន់ដែលកំពុងត្រូវបាន វិនិយោគលើការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងលក្ខខណ្ឌចាំបាច់ ដើម្បីក្លាយទៅជាតំបន់ជំរុញកំណើនថ្មីរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុងយកចិត្តទុកដាក់អនុវត្តភារកិច្ច និងដំណោះស្រាយដែលបានកំណត់លើគ្រប់វិស័យ ខិតខំប្រឹងប្រែងអនុវត្តឱ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់សម្រាប់ឆ្នាំ២០២៣ និងនាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រីបានឆ្លើយតបនឹងសំណើររបស់ម្ចាស់ឆ្នោតនៅទីក្រុង Can Tho ដោយស្នើឱ្យស្ថាប័នមានសមត្ថកិច្ចគ្រប់កម្រិត បន្តដោះស្រាយឱ្យបានហ្មត់ចត់នូវសំណើរបស់ម្ចាស់ឆ្នោត៕