នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបប្រធានតំបន់ Lombardy ប្រទេសអ៊ីតាលី

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគី ទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដោយឈរលើ មូលដ្ឋាននៃការជំរុញភាពស្រដៀងគ្នា និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។
នារសៀលថ្ងៃទី៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Attilio Fontana ប្រធានតំបន់ Lombardy របស់អ៊ីតាលី និងគណៈប្រតិភូតំបន់ក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម និងអប់រំ ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបប្រធានតំបន់ Lombardy ប្រទេសអ៊ីតាលី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបប្រធានតំបន់ Lombardy
លោក Attilio Fontana។ (រូបថត៖ VOV)
វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងពេលដែលប្រទេសទាំងពីររំលឹកខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និង ១០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣) លោកនាយករដ្ឋមន្ត្រី ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងរវាងតំបន់ Lombardy ជាមួយតំបន់និង សហគ្រាសវៀតណាម និយាយដោយឡែក។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគី ទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដោយឈរលើ មូលដ្ឋាននៃការជំរុញភាពស្រដៀងគ្នា និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ តាមនោះ អ៊ីតាលីជំរុញការបើកចំហទីផ្សារសម្រាប់ផលិតផលដែលអ៊ីតាលីមានតម្រូវការ ហើយ
វៀតណាមមានប្រៀបខ្លាំងដូចជា វាយនភណ្ឌ ស្បែកជើង កសិផលនិងជលផល...; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច ឆ្លៀតយកឱ្យបានល្អនូវកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីទ្វេភាគីវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងជំរុញការផ្តល់សច្ចាប័នលើកិច្ច ព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ក៏ដូចជាជំរុញឱ្យ គណៈកម្មាធិការអឺរ៉ុប (EC) ឆាប់ ដកកាតលឿងសម្រាប់ការនាំចេញជលផលរបស់ វៀតណាមផងដែរ។
លោកប្រធានតំបន់ Lombardy បានអះអាងថា វៀតណាមជាដៃគូសំខាន់មួយ។ លោក Attilio Fontana បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលរបស់វៀតណាមក្នុងការ អភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយជាមួយនឹងទិសដៅ និងគោល នយោបាយអភិវឌ្ឍន៍ត្រឹមត្រូវ សមស្របទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ លោក ក៏បាននិយាយផងដែរថា តំបន់ Lombardy មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ហើយជ្រៀតចូលទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈប្រទេស វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ