នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ទំនាក់ទំនងវៀតណាម-កម្ពុជានឹងអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ អាជីវកម្មរបស់កម្ពុជា។ លោកមានគោលបំណាងថា នារយៈពេលខាងមុខ កម្ពុជាបន្តបង្កលក្ខណៈងាយស្រួលដល់សហគ្រាសវៀតណាមវិនិយោគ ធ្វើអាជីវកម្មយ៉ាងរលូននិងប្រកបដោយប្រសិទ្ធភាព។លោកនាយករដ្ឋមន្ត្រីបានស្
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម រួមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មវៀតណាម-កម្ពុជា។
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ អាជីវកម្មរបស់កម្ពុជា។ លោកមានគោលបំណាងថា នារយៈពេលខាងមុខ កម្ពុជាបន្តបង្កលក្ខណៈងាយស្រួលដល់សហគ្រាសវៀតណាមវិនិយោគ ធ្វើអាជីវកម្មយ៉ាងរលូននិងប្រកបដោយប្រសិទ្ធភាព។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិនិយោគិន សហគ្រាសវៀតណាម និងកម្ពុជាផ្តោតសំខាន់លើប្រភពធនធាន ពន្លឿនការអនុវត្តគម្រោងវិនិយោគ និងធានាគុណភាព រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតដើម្បីជំរុញសហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព៖ “ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់បក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។ យើងម្នាក់ៗសុទ្ធតែមានការទទួលសុខត្រូវថែរក្សា ពូនជ្រុំទំនាក់ទំនង "ផ្លែផ្កា"នេះ។ គម្រោង និងសំណង់វិនិយោគនីមួយៗ របស់សហគ្រាសនៃប្រទេសទាំងពីរមិនត្រឹមតែបានបង្ហាញពីកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងជាការខិតខំប្រឹងប្រែងរួមវិភាគទានយ៉ាងសកម្មដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពវៀតណាម - កម្ពុជាទៀតផង។ ជាមួយនឹងទិសដៅថ្មី និងក្របខ័ណ្ឌសហប្រតិបត្តិការក្នុងយុគសម័យថ្មី រួមជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្នុងស្មារតីសកម្ម ម្ចាស់ការ បត់បែន ច្នៃប្រឌិត និងប្រសិទ្ធភាព ទំនាក់ទំនងវៀតណាម - កម្ពុជានឹងអភិវឌ្ឍឡើងកម្ពស់ថ្មីមួយ ដើម្បីវិបុលភាពរបស់ប្រទេសនីមួយៗ ដើម្បីជីវភាពរស់នៅសម្បូរធូធារ និងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ”។
នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន |
ជាការឆ្លើយតប នាយករដ្ឋមន្ត្រី សម្ដេចហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស សហប្រតិបត្តិការទ្វេភាគីតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យសហគ្រិន និងវិនិយោគិនវៀតណាមស្វែងយល់បន្ថែមអំពីសក្តានុពលវិនិយោគពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងអះអាងថា នឹងបង្កើតបរិយាកាសអំណោយផល ក្របខ័ណ្ឌគតិយុត្ត និងរបៀបរបបប្រកបដោយប្រសិទ្ធភាពជូនសហគ្រាសផងដែរ៕