នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង

(VOVWORLD) - ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិទៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២) រវាងវៀតណាម និងកូរ៉េខាងត្បូងដែលកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង។ រូបថត៖ VGP

ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ២៧ មិថុនាបានចេញសេចក្តីប្រកាសឲ្យដឹងថា៖ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ លោក Han Duck Soo និងលោកជំទាវភរិយា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយានឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិទៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២) រវាងវៀតណាម និងកូរ៉េខាងត្បូងដែលកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។ កូរ៉េខាងត្បូងបានបន្តចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយក្នុងតំបន់ ក្នុងនោះមានយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមសាមគ្គីភាពអាស៊ាន-កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ