នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ បក្ស រដ្ឋ តែងតែ​យកចិត្តទុកដាក់​ចំពោះសហគមន៍ជនវៀតណាមនៅបរទេស

(VOVWORLD) - តំណាងអាណិកជនវៀតណាមបានសម្តែងនូវក្តីសប្បាយរីករាយបន្ទាប់ ពីវៀតណាម និងសហរដ្ឋអាមេរិកបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ បក្ស រដ្ឋ តែងតែ​យកចិត្តទុកដាក់​ចំពោះសហគមន៍ជនវៀតណាមនៅបរទេស - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិក

បន្ទាប់ពីមកដល់ទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីចូលរួមសប្តាហ៍ជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងចូលរួមសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក កាលពីយប់មិញ (ថ្ងៃទី ១៧ ខែកញ្ញា) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិក។

នៅក្នុងជំនួបនេះតំណាងអាណិកជនវៀតណាមបានសម្តែងនូវក្តីសប្បាយរីករាយបន្ទាប់ ពីវៀតណាម និងសហរដ្ឋអាមេរិកបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានសម្ដែងក្ដីសប្បាយរីយរាយអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិក្នុងរយៈពេលថ្មីៗនេះ ជាពិសេសគឺការស្តារសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍក្រោយជំងឺកូវីដ-១៩ បន្តធ្វើសមាហរណកម្មអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ លើកកម្ពស់ឋានៈ និងកិត្យានុភាពនៅលើឆាកអន្តរជាតិ។ ប្រជាអាណិកជនក៏បានជម្រាបលោកនាយករដ្ឋមន្ត្រីអំពីការងារជាក់ស្តែងក្នុងការអភិរក្ស ផ្សព្វផ្សាយ និងផ្សព្វផ្សាយតម្លៃវប្បធម៌វៀតណាមនៅសហរដ្ឋអាមេរិក បងប្អូនអាណិកជនបានស្នើឲ្យបក្ស និងរដ្ឋមានយន្តការតភ្ជាប់ប្រជាជនវៀតណាមនៅជុំវិញពិភពលោក បង្កើតសាមគ្គីភាពទូលំទូលាយ រួមសាមគ្គីភាព និងរួមដៃគ្នាកសាងប្រទេសជាតិខ្លាំងមាំមួន និងវិបុលភាព។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ការលើកកំពស់ទំនាក់ទំនងវៀតណាម-អាមេរិកឡើងដល់កម្រិតខ្ពស់ថ្មី គឺជាតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “ខ្ញុំវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅឯបរទេស ជាពិសេសគឺលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ សហគ្រិនភាព ហើយវិស័យផ្សេងៗទៀតក៏មានការអភិវឌ្ឍន៍ផងដែរ  យើងពិតជាមានមោទនភាពណាស់។ យើងខ្ញុំមានគោលបំណងថា សហគមន៍ជនវៀតណាមបន្តរួមសាមគ្គីភាព និងឯកភាពគ្នា។ យើងសាមគ្គីភាពក្នុងប្រទេស សាមគ្គីភាពជាមួយបរទេស សាមគ្គីភាពក្នុងសហគមន៍ និងសាមគ្គីភាពដើម្បីជោគជ័យផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ