នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

(VOVWORLD) - ដំណើរទស្សន កិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា មានគោលបំណងពង្រឹងទំនុកចិត្តផ្នែក នយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ និងនាំទំនាក់ ទំនងវៀតណាម - ប្រេស៊ីល ឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។ (រូបថត៖ chinhphu.vn)
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដែលដឹកលោក នាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បញ្ចប់ ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារ ចូលរួមសប្តាហ៍ជាន់ខ្ពស់នៃ មហាសន្និ បាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក ហើយចេញដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល តប តាមការអញ្ជើញរបស់ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva។ ដំណើរទស្សន កិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា មានគោលបំណងពង្រឹងទំនុកចិត្តផ្នែក នយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ និងនាំទំនាក់ ទំនងវៀតណាម - ប្រេស៊ីល ឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ