នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ វៀតណាមជានិច្ចកាល​ចងចាំ​នូវមនោសញ្ចេតនា និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់មិត្តរ៉ូម៉ានី

(VOVWORLD) - នាថ្ងៃទី ២១ មករា ដដែល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យសំណង់ Bucharest ដែលជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យជួរមុខរបស់រ៉ូម៉ានី។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ វៀតណាមជានិច្ចកាល​ចងចាំ​នូវមនោសញ្ចេតនា និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់មិត្តរ៉ូម៉ានី - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យសំណង់ Bucharest ដែលជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យជួរមុខរបស់រ៉ូម៉ានី។ រូបថត៖ VOV

បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរូម៉ានី នាថ្ងៃទី ២១ មករា នៅទីក្រុង Bucharest នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគម និងមិត្តរ៉ូម៉ានី។ នារយៈពេលកន្លងទៅ សមាគម និងក្រុមមិត្តភក្តិរ៉ូម៉ានីបានសហការយ៉ាងសកម្មជាមួយស្ថានទូតវៀតណាម និងសហគមន៍ជនវៀតណាមរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ រៀបចំពិធីបុណ្យដ៏សំខាន់ៗរបស់វៀតណាម និងរូម៉ានី សកម្មភាពវប្បធម៌ សិល្បៈ ពិពណ៌ កិច្ចសន្ទនា និងសកម្មភាពកិច្ចការបរទេសដ៏សំខាន់ៗជាច្រើនទៀត។ នៅក្នុងជំនួបទាំងនេះ មិត្តរ៉ូម៉ានីបានអះអាងពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងពិសេសជាមួយវៀតណាម និងជាមួយលោកប្រធានហូជីមិញ ព្រមទាំងអះអាងថា ប្រជាជនរូម៉ានីជាច្រើនកោតសរសើរចំពោះបុព្វហេតុសុចរិត និងវីរភាពរបស់វៀតណាមអញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានលើកច្បាស់ថា វៀតណាម ជានិច្ចកាលចងចាំនូវមនោសញ្ចេតនា និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់មិត្តរូម៉ានីចំពោះវៀតណាម ហើយមានគោលបំណងថា ក្រុមមិត្តភក្តិមិត្តភាពរូម៉ានីបន្តបំផុសគំនិតដល់ប្រជាជនរូម៉ានីគ្រប់រូបជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។

នាថ្ងៃទី ២១ មករា ដដែល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យសំណង់ Bucharest ដែលជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យជួរមុខរបស់រ៉ូម៉ានី។ អញ្ជើញថ្លែងមតិជាមួយថ្នាក់ដឹកនាំ ជួរកម្មាភិបាល សាស្ត្រាចារ្យ និងគ្រូបង្រៀនរបស់សាលា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយរ៉ូម៉ានីឲ្យកាន់តែជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពជាង ជាពិសេសគឺលើវិស័យ ដែលមានសក្តានុពលដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្តុះបណ្តាល វប្បធម៌ សង្គម និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅរ៉ូម៉ានី នាថ្ងៃទី ២១ មករាដដែល រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសម្ចាស់ផ្ទះលោកស្រី Luminita Odobescu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ