នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចេញបញ្ជាឱ្យដំណើរការសាងសង់គម្រោងផ្លូវល្បឿនលឿនចំនួន ១២ ពីខាងជើងទៅខាងត្បូងក្នុងពេលដំណាលគ្នា

(VOVWORLD) - ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាគមនាគមន៍ និងដឹកជញ្ជូន សហការជាមួយគណៈកម្មាធិការប្រជាជននៃខេត្តចំនួន ៩ ក្នុងទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចេញបញ្ជាឱ្យដំណើរការសាងសង់គម្រោងផ្លូវល្បឿនលឿនចំនួន ១២ ពីខាងជើងទៅខាងត្បូងក្នុងពេលដំណាលគ្នា - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចេញបញ្ជាឱ្យដំណើរការសាងសង់គម្រោងផ្លូវល្បឿនលឿនចំនួន ១២ ពីខាងជើងទៅខាងត្បូងក្នុងពេលដំណាលគ្នា

នាព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងចំនួន ១២ នៃគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូងក្នុងដំណាក់កាល ២០២១-២០២៥ (ដំណាក់កាលទី ២) និងបំផុសខែប្រឡងប្រណាំងបើកចំណាយថវិការវិនិយោគសាធារណៈ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាគមនាគមន៍ និងដឹកជញ្ជូន សហការជាមួយគណៈកម្មាធិការប្រជាជននៃខេត្តចំនួន ៩ ក្នុងទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញរវាងខេត្ត Quang Binh, Quang Ngai, Hau Giang និងខេត្ត Ha Tinh, Quang Binh, Quang Tri, Binh Dinh, Phu Yen, Khanh Hoa និង Ca Mau។ គម្រោងវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូងដំណាក់កាលទី ២ មានប្រវែងសរុប ៧២៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត-ក្រុងចំនួន ១២ មានទុនវិនិយោគសរុបជិត ១៤៧ ០០០ ពាន់លានដុង។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា មហាសន្និបាតបក្សលើកទី ១៣ បានបន្តកំណត់ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមកាលកម្មជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំងបី។ ក្នុងរយៈពេលកន្លងមក បក្ស និងរដ្ឋបានចំណាយធនធានយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិនិយោគ ដោយផ្ដោតការយកចិត្តទុកដាក់លើតំបន់សំខាន់ៗ ដើម្បីបង្កើតជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានកំណត់គោលដៅថា នៅឆ្នាំ២០៣០ ប្រទេសទាំងមូលមានផ្លូវល្បឿនលឿនចំនួន ៥០០០ គីឡូម៉ែត្រ។ ដូច្នេះហើយ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ វៀតណាមត្រូវវិនិយោគ និងសាងសង់ជិត ៤ ដងនៃចំនួនផ្លូវល្បឿនលឿនដែលបានសាងសង់ក្នុងដំណាក់កាល ២០០០-២០២០ ដែលមានប្រវែងប្រហែល ១០០០ គីឡូម៉ែត្រ។

ដើម្បីសម្រេចបាននូវគោលដៅតតភ្ជាប់ផ្លូវពីខេត្ត Lang Son ទៅកាន់ផ្លូវខេត្ត Ca Mau ដល់ឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យក្រសួងគមនាគមន៍ផ្តោតលើការដឹកនាំគណៈគ្រប់គ្រងគម្រោង និងអ្នកម៉ៅការ ជំរុញស្មារតីទទួលខុសត្រូវខ្ពស់បំផុត ប្រមូលផ្តុំធនធានមនុស្ស ឧបករណ៍ទំនើបៗ និងគ្រឿងម៉ាស៊ីន បង្កើតផែនការ និងផែនការសាងសង់បែបវិទ្យាសាស្ត្រ លម្អិត និងសមស្រប ធានាប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព ថែរក្សាបរិស្ថាន គោរពតាមលក្ខខណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិច្បាប់យ៉ាងម៉ឺងម៉ាត់ ធានាថា គម្រោងទទាំងអស់ត្រូវបានសម្រេចរួចរាល់តាមកាលកំណត់ និងប្រកបដោយគុណភាពផងដែរ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ