នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​ពានរង្វាន់ “ទេពកោសល្យវៀតណាម”លើកទី១៧

(VOVWORLD) - ដើម្បីរួមចំណែកសម្រេចឲ្យបាននូវសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិយ៉ាងខ្លាំងមាំមួន វិបុលភាព នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីស្នើឲ្យស្ថាប័ន និងតំបន់នានាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្ស រដ្ឋស្តីពីការទាក់ទាញ និងផ្ដល់តម្លៃដល់មនុស្សមានទេពកោសល្យ។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​ពានរង្វាន់ “ទេពកោសល្យវៀតណាម”លើកទី១៧ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់ “ទេពកោសល្យវៀតណាម”លើកទី១៧ (រូបថត៖ VOV)

នាយប់ថ្ងៃទី២០ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់ “ទេពកោសល្យវៀតណាម” លើកទី ១៧។ នេះគឺជាពានរង្វាន់សំដៅលើកតម្កើងបញ្ញា កម្លាំងច្នៃប្រឌិតរបស់ទេពកោសល្យវៀតណាម លើកទឹកចិត្ត និងជំរុញសកម្មភាពសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដែលមានតម្លៃ ហើយមានឥទ្ធិពលសកម្មលើគ្រប់វិស័យនៃជីវភាពភាពខាងសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។

អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ទេពកោសល្យធនជាធានរបស់ប្រទេសជាតិ។ ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសជាតិ ប្រពៃណីថែទាំដល់ការបំប៉នមនុស្សមានទេពកោសល្យ ឧទ្ទេសនាមមនុស្សមានទេពកោសល្យ លើកតម្កើង និងផ្ដល់តម្លៃដល់មនុស្សមានទេពកោសល្យតែងតែត្រូវបានដូនតាជាច្រើនជំនាន់យកចិត្តទុកដាក់ និងអភិវឌ្ឍន៍។

ដើម្បីរួមចំណែកសម្រេចឲ្យបាននូវសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិយ៉ាងខ្លាំងមាំមួន វិបុលភាព នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីស្នើឲ្យស្ថាប័ន និងតំបន់នានាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្ស រដ្ឋស្តីពីការទាក់ទាញ និងផ្ដល់តម្លៃដល់មនុស្សមានទេពកោសល្យ។ ទន្ទឹមនឹងនោះ ម្ចាស់ការអនុវត្តន៍រាល់កម្មវិធីសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បម្រើប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងដល់សកម្មភាពផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា៖

“បុគ្គល និងសមូហភាពដែលបានចូលរួម និងត្រូវបានលើកតម្កើងក្នុងពានរង្វាន់ "មនុស្សមានទេពកោសល្យវៀតណាម" នឹងបន្តបណ្ដុះក្ដីសុបិន មហិច្ឆិតា ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ សិក្សាស្រាវជ្រាវ ដើម្បីបង្កើតគំនិតថ្មី ច្នៃប្រឌិតផលិតផលវិទ្យាសាស្ត្រថ្មី រួមចំណែកជាច្រើនថែមទៀត សក្តិសមជាមួយសហគមន៍ សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ