នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ នគរបាលទូទាំងប្រទេសលើកទី៧៩

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទនគរបាលទូទាំងប្រទេសលើកទី ៧៩។
ថ្លែងមតិនៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើការរួមចំណែកយ៉ាងសំខាន់របស់កម្លាំងនគរបាលប្រជាជនចំពោះសមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុងឆ្នាំនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ នគរបាលទូទាំងប្រទេសលើកទី៧៩ - ảnh 1ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា កម្លាំងនគរបាលប្រជាជនបានបំពេញ យ៉ាងល្អនូវតួនាទីសេនាធិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ចសង្គម ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចការបរទេស ... រួមចំណែករក្សាស្ថិរភាពនយោបាយ បម្រើការ អភិវឌ្ឍសេដ្ឋកិច្ច ធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ពង្រីកទំនាក់ទំនងកិច្ចការបរទេស; បង្កើតបរិយាកាសសន្តិភាព សុវត្ថិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ; បំពេញបានល្អ នូវភារកិច្ចប្រយុទ្ធ ការពារសន្តិសុខជាតិ និងការគ្រប់គ្រងរបស់រដ្ឋលើសន្តិសុខ សណ្ដាប់ធ្នាប់។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំក្រោយត្រូវបានកំណត់ថា ជាឆ្នាំនៃ “ការពន្លឿនល្បឿន” ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ក្នុងបរិបទដែលស្ថានភាពត្រូវបានព្យាករណ៍ថានឹង មានការលំបាក និងបញ្ហាប្រឈមច្រើនជាងឱកាសនិងភាពងាយស្រួល។ ដោយហេតុ នេះ លោកនាយករដ្ឋមន្រ្ដី បានតម្រូវឲ្យកម្លាំងនគរបាលប្រជាជន អនុវត្តន៍យ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវការងារការពារសន្តិសុខជាតិ និងធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម; ម្ចាស់ការក្ដាប់ជាប់ វាយតម្លៃ និងព្យាករណ៍យ៉ាងដិតដល់នូវស្ថាន ភាពក្នុងប្រទេស តំបន់ និងពិភពលោក ពីចម្ងាយ ពីមូលដ្ឋាន ដើម្បីបំពេញតួនាទី សេនាធិការឲ្យបានល្អ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងនូវការជឿជាក់ និងការរំពឹងទុកចំពោះកងកម្លាំងនគរបាលប្រជាជន៖
“បក្ស និងរដ្ឋជឿជាក់ ហើយប្រជាជនរំពឹងទុកថា កម្លាំងនគរបាលប្រជាជននឹង បន្តលើកកម្ពស់ប្រពៃណីវីរភាពដ៏រុងរឿងតាមសម័យកាលនានា។ កម្លាំងនគរបាល ប្រជាជនត្រូវតែជាគំរូនៃសាមគ្គីភាព នាំមុខគេក្នុងការអនុវត្តគោលជំហរ គោលមាគ៌ានិងគោលនយោបាយរបស់បក្ស រដ្ឋដោយមានការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធំ សកម្មភាពខ្លាំង និងបម្រើមាតុភូមិ និងប្រជាជនអស់ពីចិត្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ