នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping
(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល (រដ្ឋធានីហាណូយ) នាយក រដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន
លោក Xi Jinping។ (រូបថត៖ VOV) |
ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើការយោគយល់រួមសំខាន់ៗដែលអគ្គលេខាបក្សទាំងពីរសម្រេចបានក្នុងដំណើរ ទស្សនកិច្ចលើកនេះ ជាពិសេសការកំណត់ជំហរថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេស ទាំងពីរ ការកសាង “សហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចិនបន្តពង្រីកការនាំចូលទំនិញ កសិផល និង ជលផលរបស់វៀតណាម; ជំរុញខ្លាំងថែមទៀតនូវការវិនិយោគនៅវៀតណាម ជាពិសេស ក្នុងពេលឆាប់ៗនេះ មានគម្រោងធំៗ និងលេចធ្លោនៅក្នុងវិស័យដែលប្រទេស ចិនមានប្រៀបខ្លាំងខាងបច្ចេកវិទ្យាខ្ពស់ បរិវត្តកម្មបៃតង និងការសាងសង់ហេដ្ឋារចនា សម្ព័ន្ធយុទ្ធសាស្ត្រ; ដោះស្រាយទាំងស្រុងការជំពាក់ជំពិនដ៏រ៉ាំរ៉ៃ នៅក្នុងគម្រោងមួយ ចំនួន; ពន្លឿនការអនុវត្តគម្រោងផ្ដល់ជំនួយឥតសំណង ពង្រីកកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុ និងរូបិយវត្ថុ; ស្រាវជ្រាវ បង្កើតក្រុមការងារជំរុញការស្តារទេសចរណ៍រវាងប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្តូររវាងប្រជាជននៅមូលដ្ឋាននៃប្រទេសទាំងពីរ។
(រូបថត៖ VOV) |
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានយល់ស្របនឹងមតិរបស់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដោយបញ្ជាក់ថា ចិននិងវៀតណាមគឺជាដៃគូ សំខាន់របស់គ្នាទៅវិញទៅមក; ស្នើឲ្យ ភាគីទាំងពីរពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រ និង ដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការតភ្ជាប់ក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។
ទាក់ទិននឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានស្នើខ្លឹមសារស្នូលៗមួយចំនួន៖ ទីមួយ រួមគ្នាជួយទ្រទ្រង់និងជំរុញការស្ដារ ឡើងវិញនៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងពាណិជ្ជកម្មកសិផល; ចិនត្រៀមខ្លួនជា ស្រេចពង្រីកការនាំចូលទំនិញ និងកសិផលប្រកបដោយគុណភាពខ្ពស់ពីប្រទេសវៀត ណាម។ ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សង្គម; ពង្រីកការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។ ទី៣ ពង្រឹងការសម្របសម្រួលនៅវេទិកា ពហុភាគី រួមគ្នាជំរុញការកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយបើកចំហនិងយុត្តិធម៌។ ទី៤ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងការយោគយល់រួមកម្រិតខ្ពស់ គ្រប់ គ្រង និងដោះស្រាយការខ្វែងគំនិតឱ្យបានសមហេតុផល រួមគ្នារក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក៕