នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋាភិបាល​ជាប្រចាំជាមួយខេត្ត ក្រុងនានាតាមអនឡាញ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាជិករដ្ឋាភិបាលយកចិត្តទុកដាក់ពិភាក្សា និងវិភាគយ៉ាងហ្មត់ចត់លើការងារដែលសម្រេចបាន ជាពិសេសគឺការជំពាក់ជំពិន ការលំបាកសាកល្បង ដើម្បីសម្រេចឲ្យបានលទ្ធផលខ្ពស់ក្នុងត្រីមាសទី ២ និងប៉ុន្មានខែចុងឆ្នាំ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋាភិបាល​ជាប្រចាំជាមួយខេត្ត ក្រុងនានាតាមអនឡាញ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

នាព្រឹកថ្ងៃទី៣ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh រដ្ឋាភិបាលបានបើកសម័យប្រជុំប្រចាំខែឧសភាជាមួយខេត្ត ក្រុងនានាតាមអនឡាញ ដើម្បីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សង្គមប្រចាំខែឧសភា និងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣; ស្ថានការណ៍អនុវត្តន៍កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម; ស្ថានការណ៍បែងចែក និងបើកចំណាយថវិការវិនិយោគសាធារណៈ; ស្ថានការណ៍អនុវត្តន៍កម្មវិធីគោលដៅជាតិចំនួន ៣; លទ្ធផលនៃការអនុវត្តការងាររៀបចំផែនការតាមបទប្បញ្ញត្តិនៃច្បាប់រៀបចំផែនការ។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា សម័យប្រជុំនេះត្រូវបានរៀបចំឡើង ក្រោយពីជោគជ័យនៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិនៃគណៈកម្មាធិការមជ្ឈិម និងសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៥ ដែលកំពុងប្រព្រឹត្តិទៅ ដោយចំណាយពេលវេលាពិភាក្សាអំពីស្ថានការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាជិករដ្ឋាភិបាលយកចិត្តទុកដាក់ពិភាក្សា និងវិភាគយ៉ាងហ្មត់ចត់លើការងារដែលសម្រេចបាន ជាពិសេសគឺការជំពាក់ជំពិន ការលំបាកសាកល្បង ដើម្បីសម្រេចឲ្យបានលទ្ធផលខ្ពស់ក្នុងត្រីមាសទី ២ និងប៉ុន្មានខែចុងឆ្នាំ។

សូមបញ្ជាក់ដែរថា ស្ថានការណ៍សេដ្ឋកិច្ច សង្គមប្រចាំខែឧសភារបស់ប្រទេសជាតិទាំងមូលបន្តវិវឌ្ឍន៍ជាវិជ្ជមាន។ ក្នុងនោះ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពធំៗត្រូវបានធានា។ សន្ទស្សន៍តម្លៃប្រើប្រាស់(CPI) ជាមធ្យម ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំកើន ៣ ៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ទីផ្សាររូបិយវត្ថុមានស្ថេរភាព។ តម្លៃប្រាក់នាំចេញ នាំចូលក្នុងខែឧសភាត្រូវបានប៉ាន់ប្រមាណថាកើនឡើងបើធៀបនឹងខែមុន។ FDI ជាមធ្យមក្នុងរយៈពេល ៥ ខែសម្រេចបាន ១០,៨៦ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៩២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ