នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងជាតិសំខាន់ៗលើវិស័យគមនាគមន៍និងដឹកជញ្ជូន
(VOVWORLD) - ប្រភពទុនវិនិយោគសម្រាប់វិស័យគមនាគមន៍ និងដឹកជញ្ជូនបានស្រូបយកភាគច្រើនក្នុងប្រភពទុនវិនិយោគសាធារណៈ ដូច្នេះ ការងារបើកចំណាយថវិកា លើកកម្ពស់គុណភាពការបើកថវិកាចំណាយ រួមចំណែកដល់កំណើនគឺមានសារៈសំខាន់ខ្លាំងណាស់។
កិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់ គម្រោងសំខាន់ៗរបស់ជាតិលើវិស័យគមនាគមន៍ និងដឹកជញ្ជូន |
នាព្រឹកថ្ងៃទី ១៣ កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់ គម្រោងសំខាន់ៗរបស់ជាតិលើវិស័យគមនាគមន៍ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះធ្វើឡើងក្នុងទម្រង់ផ្ទាល់ និងអនឡាញរវាងរដ្ឋាភិបាលជាមួយខេត្តក្រុងចំណុះមជ្ឈឹមចំនួន ៣៣។
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ប្រភពទុនវិនិយោគសម្រាប់វិស័យគមនាគមន៍ និងដឹកជញ្ជូនបានស្រូបយកភាគច្រើនក្នុងប្រភពទុនវិនិយោគសាធារណៈ ដូច្នេះ ការងារបើកចំណាយថវិកា លើកកម្ពស់គុណភាពការបើកថវិកាចំណាយ រួមចំណែកដល់កំណើនគឺមានសារៈសំខាន់ខ្លាំងណាស់។ រដ្ឋាភិបាលកំណត់ថានេះគឺជាភារកិច្ចនយោបាយដ៏សំខាន់ក្នុងឆ្នាំ។លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងគម្រោង និងអ្នកម៉ៅការត្រូវចូលរួមយ៉ាងសកម្ម និងសម្រេចរួចរាល់រាល់គម្រោងគមនាគមន៍ឱ្យបានឆាប់ និងធានាគុណភាព ដើម្បីផលប្រយោជន៍ជាតិ៕