នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​សន្នសីទបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអភិវឌ្ឍតំបន់ Tay Nguyen

(VOVWORLD) - អង្គសន្និសីទបានធ្វើការផ្លាស់ប្ដូរយោបល់ វាយតម្លៃស្ថានការណ៍ជាក់ស្ដែងក្នុងការរៀបចំអនុវត្តន៍ និងលទ្ធផលដែលសម្រេចបាន ចំណុចខ្វះខាត និងមូលហេតុក្រោយរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​សន្នសីទបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអភិវឌ្ឍតំបន់ Tay Nguyen - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំសន្នសីទបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអភិវឌ្ឍតំបន់ Tay Nguyen

នាព្រឹកថ្ងៃទី ១ ខែកក្កដា នៅខេត្ត Dak Lak នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធានាការពារជាតិសន្តិសុខតំបន់ Tay Nguyen។

អង្គសន្និសីទបានធ្វើការផ្លាស់ប្ដូរយោបល់ វាយតម្លៃស្ថានការណ៍ជាក់ស្ដែងក្នុងការរៀបចំអនុវត្តន៍ និងលទ្ធផលដែលសម្រេចបាន ចំណុចខ្វះខាត និងមូលហេតុក្រោយរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ ព្រមទាំងធ្វើការព្យាករណ៍ស្ថានការណ៍អន្តរជាតិ និងក្នុងស្រុកនាពេលខាងមុខ ដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាការពារជាតិ និងសន្តិសុខនៃតំបន់ Tay Nguyen។ កំណត់តួនាទី ឱកាស សារៈសំខាន់ និងផលប៉ះពាល់នៃតំបន់ Tay Nguyen ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខរបស់តំបន់ជាមួយតំបន់ណាមបូខាងកើត តំបន់ឆ្នេសមុទ្រ Trung Bo ខាងត្បូង តំបន់ត្រីកោនអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា និងប្រទេសទាំងមូល។ ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ Tay Nguyen។ លើកសំណើរពីទស្សនៈ គោលដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីអភិវឌ្ឍន៍តំបន់ Tay Nguyen រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ