នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋ​សភាកម្ពុជាសម្តេច ហេង សំរិន

(VOVWORLD) - ដំណើរទស្សនកិច្ចនោវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិនមានអត្ថន័យដ៏សំខាន់ពិសេសក្នុង "ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា  កម្ពុជា- វៀតណាម ២០២២"។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​ប្រធាន​រដ្ឋ​សភាកម្ពុជាសម្តេច ហេង សំរិន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន (រូបថត៖ VNA)

នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កានៃការសន្ទនារវាងប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងសមិទ្ធិផលនៃ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ដំណើរទស្សនកិច្ចនោវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិនមានអត្ថន័យដ៏សំខាន់ពិសេសក្នុង "ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា  កម្ពុជា- វៀតណាម ២០២២" និងអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និង AIPA ឆ្នាំ ២០២២ ព្រមទាំងជឿជាក់ថា បណ្ដាកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន ៤០-៤១ និងមហាសន្និបាត AIPA-៤៣ នៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខ នឹងទទួលបានជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ