នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទៅទស្សនាមណ្ឌលសេដ្ឋកិច្ចសំខាន់ៗនៅខេត្ត Quang Ngai
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះបក្ខភាគ អាជ្ញាធរខេត្ត Quang Ngai និងវិនិយោគិនក្នុងការសាងសង់មណ្ឌលឧស្សាហកម្ម ទាក់ទាញវិនិយោគិនមកមណ្ឌលឧស្សាហកម្ម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទៅទស្សនាមណ្ឌលសេដ្ឋកិច្ច Vsip Quang Ngai នៅខេត្ត Quang Ngai (រូបថត៖ VNA) |
ក្នុងកម្មវិធីទស្សនកិច្ចការងារនៅខេត្ត Quang Ngai នារសៀលថ្ងៃ ទី ១ មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាមណ្ឌលឧស្សាហកម្ម Vsip Quang Ngai។ នៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះបក្ខភាគ អាជ្ញាធរខេត្ត Quang Ngai និងវិនិយោគិនក្នុងការសាងសង់មណ្ឌលឧស្សាហកម្ម ទាក់ទាញវិនិយោគិនមកមណ្ឌលឧស្សាហកម្ម។ អាស្រ័យហេតុនេះ បង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន បង្កើនចំណូលថវិកា លើកកម្ពស់សេវាពាក់ព័ន្ធ រួមចំណែកផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ចសង្គមរបស់ខេត្ត Quang Ngai។ លោកនាយករដ្ឋមន្ត្រីបានឯកភាពដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ពិចារណា និងបំពេញបន្ថែមលើផែនការ អនុញ្ញាតឱ្យខេត្ត Quang Ngai សាងសង់មណ្ឌលឧស្សាហកម្ម Vsip 2 បន្ថែមទៀត ព្រមទាំងស្នើខេត្ត Quang Ngai លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់មណ្ឌលឧស្សាហកម្ម លើកកំពស់គុណភាពទាក់ទាញវិនិយោគ ជាពិសេសផ្តល់អាទិភាពដល់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍។
លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅទស្សនកិច្ចនៅរោងចក្រចម្រាញ់ប្រេង Binh Son ខេត្ត Quang Ngai (BSR)ផងដែរ៕