នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ អភិវឌ្ឍន៍​ខឿន​ហិរញ្ញវត្ថុ​ជាតិប្រកបដោយសុវត្ថិភាព និងនិរន្តរភាព

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកសាង ត្រួតពិនិត្យ សុក្រិតរបៀបរបប គោលនយោបាយហិរញ្ញវត្ថុ-ថវិការដ្ឋ កសាងរដ្ឋាភិបាលឌីជីថល។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ អភិវឌ្ឍន៍​ខឿន​ហិរញ្ញវត្ថុ​ជាតិប្រកបដោយសុវត្ថិភាព និងនិរន្តរភាព - ảnh 1ទិដ្ឋភាពនៃសន្និសីទបូកសរុបការងារហិរញ្ញវត្ថុ-ថវិការដ្ឋឆ្នាំ ២០២២ អនុវត្តន៍ភារកិច្ចឆ្នាំ ២០២៣

នារសៀលថ្ងៃទី ១៩ ខែធ្នូ ក្រសួងហិរញ្ញវត្ថុវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារហិរញ្ញវត្ថុ-ថវិការដ្ឋឆ្នាំ ២០២២ អនុវត្តន៍ភារកិច្ចឆ្នាំ ២០២៣។ សន្និសីទនេះបានរៀបចំឡើងតាមរយៈផ្ទាល់ និងអនឡាញនៅទីក្រុងហាណូយ ជាមួយខេត្ត ក្រុងចំណុះមជ្ឈឹមចំនួន ៦២។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី  Pham Minh Chinh បានស្នើឱ្យក្រសួងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នមជ្ឈឹម គណកម្មាធិការ រដ្ឋអំណាចមូលដ្ឋានផ្ដោតសំខាន់លើការដឹកនាំ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការដឹកនាំ និងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់តាំងពីដើមឆ្នាំ ២០២៣ ជាពិសេសគឺការគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការរៀបចំរចនាសម្ព័ន្ធថវិការដ្ឋឡើងវិញ បំណុលសាធារណៈ និងអភិវឌ្ឍន៍ខឿនហិរញ្ញវត្ថុជាតិប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកសាង ត្រួតពិនិត្យ សុក្រិតរបៀបរបប គោលនយោបាយហិរញ្ញវត្ថុ-ថវិការដ្ឋ កសាងរដ្ឋាភិបាលឌីជីថល។ ទន្ទឹមនឹងនោះ ជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ បង្កើតកម្លាំងចលករសម្រាប់ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ