នាយករដ្ឋមន្ត្រីវៀតណាមសង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រក្នុងទំនាក់អំនងអាស៊ាន-អាមេរិក
|
នាយករដ្ឋមន្ត្រីវៀតណាមសង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រក្នុងទំនាក់អំនងអាស៊ាន-អាមេរិក |
(VOV)_នៅក្នុងពិធីបើក សន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក នាព្រឹកថ្ងៃទី១៦កុម្ភះ (ថ្ងៃទី១៥ កុម្ភះតាមម៉ោងតំបន់) ប្រធានាធិបតីអាមេរិក លោក Barack
Obama រួមជាមួយថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សាប្រធានបទ៖ ជំរុញភាពសម្បូររុង
រឿងក្នុងតំបន់ តាមទិសពង្រីកស្មារតីអាជីវកម្ម និងច្នៃប្រឌិតថ្មី។ អញ្ជើញជាអធិបតីសន្និសីទ ប្រធានាធិបតី លោក Barack Obama បានអះអាងថា៖អាមេរិកគោរពទំនាក់
ទំនងជាមួយអាស៊ាន គាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងតំបន់ និងមាន
គោលបំណងថា៖អាមេរិក រួមជាមួយប្រទេសអាស៊ាននានា បន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មអោយបានខ្លាំងក្លាថែមទៀត។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា៖ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន វៀត
ណាមបានខំប្រឹងប្រែងរួមវិភាគទានដើម្បីសហគមន៍អាស៊ាន និងការអភិវឌ្ឍន៍
សម្បូរធូធារក្នុងតំបន់។ ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបាន
សមិទ្ធិផលសំខាន់ជាច្រើន អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សមភាពសង្គម។
ក្នុងដំណាក់កាលខាងមុខនេះ វៀតណាម នឹងជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ បុព្វ
ហេតុផ្លាស់ប្តូរថ្មី សកម្មអនុវត្តគោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិប្រ
កបដោយស៊ីជំរៅនិងទូលំទូលាយ។
សង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រ ក្នុងទំនាក់ទំនងអាស៊ាន-អាមេរិក
ចំពោះសន្តិភាពស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ នាយករដ្ឋមន្ត្រី លោក Nguyen
Tan Dung បានស្នើថា៖ នាពេលខាងមុខនេះ ភាកីទាំងពីរត្រូវអនុវត្តប្រកបដោយ
ប្រសិទ្ធិភាពបណ្ដាកម្មវិធីសហប្រតិបត្តិការដែលបានព្រមព្រៀង៕