នាយករដ្ឋមន្ត្រីវៀតណាមអញ្ចើញទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៦

នាយករដ្ឋមន្ត្រីវៀតណាមអញ្ចើញទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៦ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមអញ្ចើញទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៦ (VOV)

        Vovworld-នាថ្ងៃទី២៦មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានដឹកនាំគណៈប្រតិភូវៀតណាមចាកចេញពីទីក្រុងហាណូយទៅចូល​រួម
សន្និសីទកំពូលអាស៊ានលើកទី២៦នៅប្រទេសម៉ាឡេស៊ីជាផ្លូវការចាប់ពីថ្ងៃទី២៦
ដល់ថ្ងៃទី២៧មេសា។ សន្និសីទកំពូលអាស៊ានលើកទី២៦ជាសន្និសីទកំពូល​ដំបូង
ក្នុងឆ្នាំជាប្រធានអាស៊ាន២០១៥របស់ម៉ាឡេស៊ីដោយប្រធានបទ ប្រជាជន​របស់
យើង សហគមន៍របស់យើង ទស្សនៈវិស័យរបស់យើង។ តាមគំរោង នៅ​សម័យ
ប្រជុំពេញអង្គ បណ្ដាថ្នាក់ដឹកនាំនឹងពិភាគ្សាអំពីការបង្កើតសហគមន៍​អាស៊ាន
២០១៥ ទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០១៥ ស្ថានភាព​ដំបន់​និង
អន្តរជាតិ។

        ពង្រីកតួនាទីម្ចាស់ការសកម្មនិងមានការទទួលខុសត្រូវក្នុងអាស៊ាន វៀត​ណាម
បានចូលរួមសន្និសីទលើកនេះសមដៅរួមចំណែកជំរុញអាស៊ានចងសម្ព័ន្ធ​ស្អិតរមួត
ជាង ពង្រឹងនិងពង្រីកសាមគ្គីភាពឯកភាពនិងតួនាទីសំខាន់របស់​អាស៊ាន ពិសេស
គឺក្នុងការធានារសន្តិភាពសន្តិសុខសហប្រតិបត្តិការអភិវឌ្ឍន៍​នៅដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ